លោកបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរលាំងចក ស្រុកសំរោងទង ដោយមានការចូលរួមពី លោក អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានឃុំ និងលោកមេឃុំ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនជនភៀសសឹក..!!

 

ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ÷

@:កំពុងស្ពឺ@:លោកបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរលាំងចក ស្រុកសំរោងទង ដោយមានការចូលរួមពី លោក អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានឃុំ និងលោកមេឃុំ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនជនភៀសសឹកតាមបណ្តាខេត្តជាប់ព្រំដែន ដែលទទួលរងគ្រោះដោយសារការឈ្លានពានរបស់ប្រទេសថៃ ដែលមកស្នាក់នៅជាបណ្តោះអាសន្នក្នុងឃុំរលាំងចក ចំនួន ១២គ្រួសារ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណសាលាឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មានប្រសាសន៍ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជូនដល់បងប្អូនជនភៀសសឹក ផងដែរ។

ជាមួយគ្នាក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនេះផងដែរ លោកបណ្ឌិត និងក្រុមការងារ បានឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយ ជូនដល់បងប្អូនជនភៀសសឹកចំនួន ១២គ្រួសារ ថែមទៀតផង ៕

  1. #រាយការណ៍ដោយ ញៀប ចាន់
    ☎️:012607214

Leave a Reply

Your email address will not be published. Required fields are marked *