ព្រះសីហនុ@.ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគបាលជាតិ ប្រចាំទិសភូមិភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ បានដឹកនាំអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ បន្តចុះត្រួតពិនិត្យកម្លាំង និងពង្រឹងរបៀបរបបការងារ ព្រមទាំងពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក៏បាននាំយកថវិកាសរុបចំនួន ១៨,៥៥០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ ជូនដល់កងកម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ មានដូចខាងក្រោម÷
-កងកម្លាំងម្នាក់ៗ ទទួលបានថវិកា ចំនួន០៥ម៉ឺនរៀល
-អង្គភាពនីមួយៗ ទទួលបានថវិកា ចំនួន ៤,០០០,០០០៛ (បួនលានរៀល) ៕

