ខេត្តកែប@.ប្រភពពី ប្រជាពលរដ្ឋ រាយការណ៍ថា ពិតជាមានការលួចលាក់បេីកលេងល្បែងស៊ីសង តាមទូរទស្សន៍អនទ្បាញ ឆ្នោតទ្បូតូ និងជល់មាន់ជាដេីម ដែលមានទីតាំង ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយបច្ចុប្បន្ននេះ គេសង្កត់អោយឃេីញថា មានការ លួចលាក់បេីកលេង យ៉ាងអាណាធិបតេយ្យសម្បូរទៅដោយ មនុស្សក្មេងចាស់ ជាច្រើន ចេញចូលជាញឹកញាប់ ហេីយបានបង្ករអោយមានការរំខាន ដល់ប្រជាពលរដ្ឋជិតខាង និងមិនខ្លាចញញើត ពីសំណាក់អាជ្ញាធរមូលដ្ឋានថែមទៀតផង ដោយគ្មានខ្លាចអ្វីបន្តិចសោះទ្បេីយ ដោយទីតាំងខាងលេីមួយនេះ បាននៅតែបន្តលួចលាក់ បេីកលេងជាច្រើនថ្ងៃកន្លងមកហេីយ ដោយគ្មានការទប់ស្កាត់ ពីសំណាក់អាជ្ញាធរនោះទេ ពិតជាមានបង្ករការរំខាន ដល់អ្នកជិតខាង គ្មានបានសម្រាកសុខអ្វីស្រួលនោះទេ តែដោយទ្បែក អាជ្ញាធរពាក់ព័ន្ធមូលដ្ឋាន នៅមិនទាន់មានវិធានការ ចុះបង្រ្កាបនៅទ្បេីយ ។
ទាំងនេះជាសកម្មភាពបើកលេងល្បែងស៊ីសងខុសច្បាប់យ៉ាងណាអនាធិបតេយ្យ រួមមាន ឡូតូ និងមាន់អនឡាញជាដេីម ដែលកំពុងកើតមានយ៉ាងពេញបន្ទុកនៅក្នុងឃុំចំនួនពីរ នៃស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ទីតាំងល្បែងស៊ីសងមានទីតាំង ដូចខាងក្រោម៖
១.ភូមិអូរដូង៖ ទីតាំង ផ្ទះតាហេង (បើកភ្នាល់ល្បែងឡូតូ) ទីតាំង ផ្ទះបងតយ (បើកភ្នាល់ល្បែងមាន់អនឡាញ) ២. ភូមិកោះសោម និងភូមិអំពេង៖
ទីតាំង ចែផុន (បើកភ្នាល់ល្បែងមាន់អនឡាញ) ស្ថិតនៅក្នុងភូមិកោះសោម
ទីតាំង ផ្ទះពូចាន់ ជាងម៉ូតូ (បើកភ្នាល់ល្បែងមាន់អនឡាញ) ស្ថិតនៅក្នុងភូមិអំពេង ជាប់ដងផ្លូវជាតិលេខ ១៣៣២ ៣. ភូមិភ្នំលាវ៖
ទីតាំងចំណុច ក្រសាំងដើមព្រីង (បើកភ្នាល់ល្បែងមាន់អនឡាញ) ស្ថិតនៅជាប់ដងផ្លូវជាតិលេខ ៣៣ ក្នុងភូមិភ្នំលាវ នេះជាសកម្មភាពបើកលេងល្បែងស៊ីសង ជារៀងរាល់ថ្ងៃ កំពុងពង្វក់ស្មារតីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ពលរដ្ឋស្នេីដល់ លោកអភិបាលស្រុកដំណាក់ចង្អើរនិង លោកអធិការស្រុក ដំណាក់ចង្អើរ ដោយជាពិសេសផងនោះ សូមសំណូមពរដល់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោក ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ធ ស្នងការនគរបាលខេត្តកែប សូមមេត្តាចាត់វិធានការ និងចុះពិនិត្យស្រាវជ្រាវ បង្ក្រាបទីតាំងបនល្បែងខុសច្បាប់ខាងលើនេះឱ្យមានប្រសិទ្ធភាពផងទាន ដើម្បីពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងរក្សាសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

