រដ្ឋបាលខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខណ្ឌ ក្រោមអធិបតីភាពលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ …!!

 

ព្រឹកថ្ងៃព្រហស្បតិ៍ ៦កេីត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ .!

@;ខណ្ឌដង្កោ@; រដ្ឋបាលខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខណ្ឌ ក្រោមអធិបតីភាពលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ …!

ដោយមានការចូលរួមពីលោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរង គណៈនាយករដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ លោក លោកស្រីប្រធានការិយាល័យទាំង១១ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដង្កោ តំណាងសាខាពន្ធដាខណ្ឌដង្កោ លោកប្រធានការិយាល័យគយ និង រដ្ឋាករខណ្ឌ លោកប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌ និងលោក លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំង១២។

ក្នុងកិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈអង្គប្រជុំចំនួន ៨រួមមាន៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌដង្កោ
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌដង្កោ។
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌដង្កោ។
៤-ពិនិត្យ និងអនុម័តលើសេចក្តីសម្រេចស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ០១១/២៥សសរ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្ម ខណ្ឌដង្កោ ។

៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨)របស់រដ្ឋបាលខណ្ឌដង្កោ។
៦- ពិនិត្យ និងអនុម័តលេីសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខណ្ឌដង្កោ
៧-ពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌ ប្រចាំខែតុលា ឆ្នាំ២០២៥
៨-បញ្ហាផ្សេងៗ៕

#ប្រភពពីរដ្ឋបាលខណ្ឌដង្កោ#

#រាយការណ៍ដោយ ញៀន ចាន់
☎️.012607214

Leave a Reply

Your email address will not be published. Required fields are marked *