ថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥
@:កំពុងស្ពឺ@: លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត កំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តមឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាសហអធិបតីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិប ត្តិការ ក្នុងការរក្សាសន្តិសុ និងសណ្តា ប់ ធ្នាប់សង្គមប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងា រឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ (វុី សំណាង) នៃអាគាររដ្ឋបាលសា លាខេត្តកំពង់ស្ពឺ ។
ដោយមានការអញ្ជើញចូលរួមពី ៖ លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នង ការដ្ឋាននគរ បាលខេត្ដ លោក លោកស្រី ស្នងការរងផែ ន ការងារ ទាំង១២ លោកស្នងការរង ទទួ លជំនួយការ ដឹកនាំកា រិ យាល័យ លោក លោកស្រី នាយ-នាយរងការិយាល័ យ ជំនាញទាំង៣១ លោកអធិការ -អធិការរង នគរបា ល គ្រប់ស្រុក/ក្រុង ទាំង៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋ បាល និងមេឃុំ ទាំង ៨៨ ផងដែរ ៕
#រាយការណ៍ ដោយ ញៀប ចាន់

