ភ្នំពេញ @.នេះបេីយោងតាមប្រភពពី ប្រជាពលរដ្ឋ ជាច្រើននាក់បានអះអាងថា ខ្លួនជាជនរងគ្រោះ ចាញ់បោកលេីបុគ្គល ឈ្មោះ ទូច ម៉ាទីនី ក្នុងករណីឆបោក ទំនុកចិត្ត ចំនួនលុយរាប់ម៉ឺនដុល្លារ និងបានចេញសែកស្អុយគ្មានប្រាក់ថែមទៀតផង។
បច្ចុប្បន្ន បុគ្គល ឈ្មោះ ទូច ម៉ាទីនី កំពុងរត់គេច មិនចូលខ្លួន មកដោះស្រាយបញ្ហានេះនៅឡើយ ខណៈដែលសមត្ថកិច្ច មានដីកា តាមចាប់ខ្លួន ក្នុងករណី ឆបោក និងចេញសែកស្អុយ គ្មានសាច់ប្រាក់ ចំនួនលុយរាប់មុឺនដុល្លារ ពីប្រជាពលរដ្ឋ ចំនួនជាច្រើនគ្រួសារ បច្ចុប្បន្ន បុគ្គលខាងលេី បានរត់គេចខ្លួន មិនព្រមចូលខ្លួនមកដោះស្រាយជាមួយភាគីជនរងគ្រោះនៅឡើយឬទេ និងព្រមទាំងបានបិតទូរស័ព្ទដៃគ្រប់ប្រព័ន្ធទៀតផង ។
ក្រោយពីការ ផ្សព្វផ្សាយព័ត៌មានខាងលេីនេះ សូមសាមីខ្លួន បើបានឃើញពីការផ្សាយព័ត៌មាន សូមប្រញាប់ទាក់ទងមកជាបន្ទាន់ ជាមួយជនរងគ្រោះ កុំអោយមានបញ្ហាធំជាងនេះដោយការពាក់ព័ន្ធ ប្រព័ន្ធផ្លូវច្បាប់ និងមានវិធានការ លេីរូបលោកជាក់ជាមិនខាន ។
នេះយោងសារ សំណេរ តាមការស្មេីសុំផ្សព្វផ្សាយ ពីជនរងគ្រោះ។
ស្មេីដល់បងប្អូនប្រជាពលរដ្ឋ សូមសហការ បេីបានឃេីញភិនភាគ និងរូបបុគ្គលខាងលេីនេះ សូមមេត្តារាយការណ៍ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខដូចខាងក្រោម÷ ០១០៤០៣៥៤៣ យើងខ្ញុំនឹងមានជូនសគុណ។
ជុំវិញករណីការចុះផ្សព្វផ្សាយ នៃអង្គភាពសារព័ត៌មាន យេីងខ្ញុំ និងទទួលការបកស្រាយ ឬកែសម្រួលទ្បេីងវិញ រៀងរាល់ម៉ោងធ្វើការ ស្តីពីរបបសារព័ត៌មាន សូមអរគុណ។
ចេញផ្សាយថ្ងៃអង្គារ ទី២០ ខែ តុលា ឆ្នាំ២០២៦ ដោយ ជេម សំណាង

