ភ្នំពេញ@.ប្រភពសង្ងាត់បានអោយដឹងថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយទេ ថែមទាំងបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ,ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់នាំចូលពីវៀតណាម ប្រធានការិយាល័យគយត្រពាំងថ្លុង ប្រមូលលុយស្រួលៗទាំងទំនិញនាំចេញនិងទំនិញនាំចូលដោយឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការ ច្រកព្រំដែនកម្ពុជា-វៀតណាម នៅត្រពាំងផ្លុងត្រូវគេពិពណ៌នាថាជាកន្លែងខ្លាញ់មួយគួរសមដែរដោយសារតែឈ្មួញនាំចេញ-ចូលទំនិញតាមច្រកព្រំដែននេះច្រើនគួរសម ជាមួយនោះការចំណាយបង់ពន្ធពេញ១០០% ក៏មិនសូវជាមានដោយគ្រាន់តែចំណាយលុយក្រោមតុជូនមន្ត្រីមានសមត្ថកិច្ចនៅទីនោះប៉ុណ្ណោះ។ មន្ត្រីមាន សមត្ថកិច្ចដែលល្បីល្បាញខាងសម្របសម្រួលប្រមូលលុយពីឈ្មួញគឺប្រធានការិយាល័យគយនៅច្រកព្រំដែនត្រពាំងផ្លុងនោះតែម្ដង។
ប្រភពបានឲ្យដឹងថា ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនបានប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា មកបិទបាំងរឿងអាស្រូវពុករលួយ នូវទង្វើរបស់ខ្លួន។ ឈ្មួញទាំងតូចទាំងធំ ដែលនាំទំនិញពីប្រទេសចិន និងវៀតណាម ឆ្លង កាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង គគ្រឹកគគ្រេង មានទំនិញបង្កប់ដោយមិនបង់ពន្ធ និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យឱ្យច្បាស់លាស់អ្វីឡើយ គឺគេឃើញតែឈ្មួញទាំង នោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយ ក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ជាការស្រេចតែម្តង។
មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងកំពុងខំប្រឹងប្រមូលលុយស្រង់ដើមហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញចូលពីប្រទេសវៀតណាម តាមច្រកនេះ ទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការ។ របៀបម៉ៅការនោះគឺការដែលមន្ត្រីមានសមត្ថកិច្ចយើងមិនចាំបាច់ត្រួតពិនិត្យទំនិញដែលនាំចូលនោះឲ្យបានម៉ត់ចត់ពិត ប្រាកដទេ គឺគ្រាន់ តែជួលជនស៊ីវិលឲ្យដើរ ក្រឡឹងរថយន្តដឹកទំនិញ នោះមួយជុំរួចជាការ ស្រេច។ ពន្ធម៉ៅការនេះត្រូវបានប្រភពលួចបង្ហើបឲ្យដឹងថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយទេ ថែមទាំងបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ,ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់នាំចូលពីប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិមួយនេះកាន់ តែច្រើនឡើងៗ។
ការប្រព្រឹត្តអំពើពុករលួយរបស់ព្រោះខ្លួនមានខ្នងបង្អែកដ៏រឹងមាំដែលចាំការពារ និងជួយបិទ បាំងនៅអគ្គនាយកគយកម្ពុជាទៀតផង ទើបបុគ្គលនេះ ហ៊ានប្រព្រឹអំពើពុករលួយច្រើនបែបច្រើនបទ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ មេគយច្រកអន្តរជាតិត្រពាំងផ្លុងរូបនេះបានឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមឱវាទរបស់ខ្លួន គាបសង្កត់ជម្រិតកោសរូសទារលុយថ្លៃបាយ ថ្លៃទឹក បង្កើនការយកលុយលើតុក្រោមតុ ពីក្រុមឈ្មួញ និងអាជីវករកាន់តែច្រើនឡើងៗ សូម្បីតែអាជីវករដែលរកស៊ីអូសរទេះទំនិញ និងប្រជាពលរដ្ឋនាំទំនិញតិចតួចចេញចូលឆ្លងកាត់តាមច្រកនេះ ត្រូវតែបង់ប្រាក់តាមការ កំណត់ដែលការបង់ប្រាក់ទាំងនោះ ភាគច្រើនគ្មានវិក្ក័យបត្រពន្ធគយទេ។
ក្រុមឈ្មួញ និងអាជីវករតូចតាចដែលរកស៊ីដឹកជញ្ជូនទំនិញចេញចូលតាមច្រកនេះបានឲ្យដឹងថា មិនត្រឹមតែមានទំនិញគេចពន្ធ និងទំនិញខុសច្បាប់ចេញចូលតាមច្រកទ្វារមួយនេះទេ គឺមានទាំងការបើកដៃឲ្យក្រុមឈ្មួញដឹកដំឡូងឆ្លងដែនយកទៅប្រទេសវៀតណាមថែមទៀតផង ហើយឈ្មួញ មានការឃុបឃិតជាមួយមេគយច្រកទ្វារត្រពាំងផ្លុង ឈ្មោះ លោក មុឹង ដាវីន ទើបអាចដឹក ទំនិញចេញចូលបានដោយស្រួល៕

