ភ្នំពេញ @.យោងតាមសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានរបស់ខ្លួន បានបញ្ជាក់ថា ពិតជាមានការលួចលាក់បេីកលេងល្បែងស៊ីសង តាមទូរទស្សន៍អនទ្បាញ ឆ្នោតទ្បូតូ និងជល់មាន់ជាដេីម ដែលមានទីតាំង ស្ថិតនៅ ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ដោយសង្កត់អោយឃេីញថា មានការ លួចលាក់បេីកលេង យ៉ាងអាណាធិបតេយ្យសម្បូរទៅដោយ មនុស្សក្មេងចាស់ ជាច្រើន ចេញចូលជាញឹកញាប់ ហេីយបានបង្ករអោយមានការរំខាន ដល់ប្រជាពលរដ្ឋជិតខាង និងមិនខ្លាចញញើត ពីសំណាក់អាជ្ញាធរមូលដ្ឋានថែមទៀតផង ដោយគ្មានខ្លាចអ្វីបន្តិចសោះទ្បេីយ ដោយទីតាំងខាងលេីមួយនេះ បាននៅតែបន្តលួចលាក់ បេីកលេងជាច្រើនថ្ងៃកន្លងមកហេីយ ដោយគ្មានការទប់ស្កាត់ ពីសំណាក់អាជ្ញាធរនោះទេ ពិតជាមានបង្ករការរំខាន ដល់អ្នកជិតខាង គ្មានបានសម្រាកសុខអ្វីស្រួលនោះទេ តែដោយទ្បែក អាជ្ញាធរពាក់ព័ន្ធមូលដ្ឋាន នៅមិនទាន់មានវិធានការ ចុះបង្រ្កាបនៅទ្បេីយ ។
គួរបញ្ជាក់ផងដែរថា ទីតាំងដែលស្ថិតនៅ ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយដាក់ការ សង្ស័យថាពិតជា ត្រូវដងត្រូវផ្លែហេីយទេដឹង បានមានការបេីក លួចលាក់ បេីកលេងដោយសារី ទេីបបានជាមិនមាន ការទប់ស្កាត់ និងចុះបង្រ្កាប លេីល្បែងសុីសងខាងលេីទាំងនោះនៅទ្បេីយ។
គួរក្រែងរំលឹកផងដែរថា កន្លងទៅនេះ ប្រសាសន៍ របស់ថ្នាក់ដឹកនាំ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជា យ៉ាងតឹងរឹងបំផុត លេីល្បែងស៊ីសង គ្រប់ប្រភេទ ទាំង25 ខេត្ត ក្រុង រាជធានី តម្រូវអោយលុបបំបាត់ នូវល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ព្រោះថា នេះជាឬស គល់នៃ បទល្មើស ចោរកម្ម អំពេីហឹង្សា ជាដេីម ដោយយក្សថាហេតុ កេីតទ្បេីងដោយសារល្បែងសុីសងគ្រប់ប្រភេទ ទាំងនេះ។
ពលរដ្ឋ សូមសំណូមពរដល់ថ្នាក់ដឹកនាំ លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីជំនាញ ពាក់ព័ន្ធសូមចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះទីតាំងបេីកល្បែងសុីសង ផងទានដែលមានទីតាំងស្ថិតនៅ
ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយមិនគិតពី គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ ចេញជាកំហិត ដេីម្បី សេចក្តីសុខនិងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ៕



ទីតាំងភូមិសាស្ត្រ ថ្មគោល ១ និងថ្មគោល២

