ភ្នំពេញ@.លោក ថុល ប៊ុនធឿន អគ្គនាយក នៃរោងចក្រផលិតទឹកដោះគោ AD បានចាត់តាំងតំណាង ក្រុមហ៊ុន ពាំនាំស្បៀងនិងសម្ភារៈចូលរួមចំណែកជួយកិច្ចការងារសង្គម តាមរយៈលោកចៅអធិការវត្តពោធិ៍ធិព្រឹក ព្រនាមភិក្ខុ ខុន ឃាន់ ទឹកដោះគោ “AD”ចំនួន ២០០កេះ និងអង្គរ មួយតោន ដេីម្បីយកចែកជូនបន្តដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលកំពុងទទួលរង ជម្លៀសសឹកនៅតាមតំបន់កន្លែងមានទីទួលសុវត្ថិភាព ដោយខ្វះខាតនូវស្បៀងអាហារជាច្រើន។
ក្រុមហ៊ុន ផលិតទឹកដោះគោ ” AD “ជំនួយលេីកទី៣ ក្រុមហ៊ុនបន្តមានឆន្ទះ ក្នុងស្មារតីស្នេហាជាតិ សាមគ្គីជាតិមាតុភូមិ ឯកភាពជាតិ ដេីម្បីពង្រឹងខឿនការពារជាតិ ដែលបាននឹងកំពុងប្រឈមពីការផលប៉ះពាល់ជាខ្លាំងសង្គា្រម នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដោយប្រទេសកម្ពុជា ត្រូវការតែសុខសន្តិភាព មិនត្រូវការទេសង្គ្រាម។
អង្គភាពយេីងខ្ញុំ សូមប្រសិទ្ធិពរជ័យជូនចំពោះ ក្រុមហ៊ុន “AD “សហការី និងតំណាង ក្រុមហ៊ុន ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារៈកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បេីយ ។

