ម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត ប្រកាសថា ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា

(ភ្នំពេញ)៖ ឆ្លើយតបចំពោះការវាយប្រហារដោយយោធាថៃ សម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

តាមបណ្តាញសង្គម សម្តេចបញ្ជាក់ដូចតទៅ៖ «ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ៖
១. ការពារប្រជាជន
២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា»។

សម្តេចបានអំពាវនាវដល់ គ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ៕

ខ្មែរប្រជាប្រិយ ព័ត័មានពិតទាន់ហេតុការណ៍ ក្នុងដៃអ្នក!
👉https://t.me/kpntvhotnews

👉https://t.me/kpn_tvhotnews

Leave a Reply

Your email address will not be published. Required fields are marked *