លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាដាក់ផែនការត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់..!!

ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥÷

@:កំពុងស្ពឺ@: លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាដាក់ផែនការត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់មន្រ្តីរាជការ ក្នុងកម្មវិធីសំណេះសំណាល និងដោះស្រាយនូវបញ្ហាសំណូមពរមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋ ដែលនឹងប្រព្រឹត្តធ្វើឡើងនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ស្ថិតក្នុងឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ដោយមានការចូលរួមពី ៖ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកថ្ពង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ លោកអធិការនគរបាលស្រុក លោកមេឃុំ លោកមេភូមិ តំណាងសហគមន៍ ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕

 

#រាយការណ៍ដោយ ញៀប ចាន់

Leave a Reply

Your email address will not be published. Required fields are marked *