ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិ.!

(ខេត្តកោះកុង) នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣-ទី៤ និងទី៥ បានរៀបចំទទួលបដិសណ្ឋារកិច្ចប្រតិភូក្រសួងអធិការកិច្ច និងក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប ជាក្រុមហ៊ុនដៃគូសម្ព័ន្ធមេត្រីភាព
ដឹកនាំដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញចុះសួរ​សុខទុក្ខដល់កងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក ដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យភាព នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រចាំទិសភូមិភាគទី៣ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងអធិការកិច្ច និងតំណាងក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប បាននាំយកនូវអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកា មកឧត្ថម្ភជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក ចំណុះគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣​ ក្នុងនោះអង្គភាពនីមួយៗ ទទួលបានគ្រឿងឧបភោគ-បរិភោគមួយចំនួន និងថវិកាសម្រាប់កសាងអភិវឌ្ឍន៍អង្គភាព ដូចខាងក្រោម ៖
​​១.គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទទួលបានថវិកាចំនួន ២លានរៀល
​​២.វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៧ ទទួលបានថិវកា​ចំនួន ១៣លានរៀល (ក្នុងនោះថវិការបស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង ចំនួន ៣លានរៀល​ )
​​​៣.វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ ២៦៩ ទទទួលបានថវិកាចំនួន ១៣លានរៀល (ក្នុងនោះថវិការបស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុងចំនួន ៣លានរៀល​)
*ដោយឡែកកងកម្លាំងក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ។

Leave a Reply

Your email address will not be published. Required fields are marked *