ទីតាំងលួចលាក់បេីកល្បែងសុីសង ជល់មាន់តាមទូរទស្សន៍អនទ្បាញ និងឆ្នោតទ្បូតូ កំពុងធ្វេីចរាចរណ៍ បេីកសំណេីរការលេងបានដោយរលូន លោកអធិការស្រុកស្វាយជ្រុំ ហាក់នៅស្ងៀម.!

ខេត្តស្វាយរៀង@.បេីទោសបីជាមានប្រសាសន៍របស់ថ្នាក់ដឹកនាំ ស្តីពីការរឹតបន្តឹងជុំវិញករណី លេីការទប់ស្កាត់ល្បែងសុីសងស្តីពីការបិតមិនអនុញ្ញាតមិនអោយកេីតមាន នូវការបេីកលេងនូវល្បែងសុីសងគ្រប់ប្រភេទ ទាំងទ្បាយណា ដែលនៅតែបន្តបេីកជាដដែលៗ ក្នុងមូលដ្ឋានតាមភូមិសាស្ត្រនីមួយៗ របស់ខ្លួន និង តាមបណ្តាលឃុំស្រុកមួយចំនួន ខេត្ត ស្វាយរៀង នៅតែបន្តអោយកេីតមាននូវល្បែងសុំសង គ្រប់ប្រភេទ នាបច្ចុប្បន្ននេះ ។

នេះបេីយោងតាមសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋបានសង្កេតថា ទីតាំងល្បែងសុីសងដុសស្លែរខាងលេី នៅតែបន្តបេីកលេងបានដោយសារី ដោយគ្មានខ្វល់ពីសំណាក់ផ្លូវច្បាប់របស់លោកអធិការ ស្រុកស្វាយជ្រំុ អ្វីបន្តិចសោះទ្បេីយ។
ជាការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ស្មេីដល់លោក អធិការស្រុកស្វាយជ្រុំ សូមមេត្តាសូមចុះពិនិត្យ និងមានវិធានការ ចុះបង្រ្កាបលេីទីតាំងបេីកល្បែង ជល់មាន់តាមទូរទស្សន៍អនទ្បាញ និង ឆ្នោតទ្បូតូ ដែលមានទីតាំងស្ថិតនៅ មានពីរទីតាំងផ្សេងៗគ្នា ទី១ ក្នុង ភូមិរំដេញ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តសារៀង។ ទីតាំង២ ក្នុងភូមិរវៀង ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
សូមអោយមានប្រសិទ្ធភាព ក្នុងការចុះទប់ស្កាត់និងមានវិធានការចុះបង្រ្កាបតាមការជាក់ស្នេីងផងទាន។

ចុះហេតុអ្វី បានជាអំណាចម្ចាស់ទីតាំងខាងលេីខ្លាំងយ៉ាងណាទៅ ទេីបបានជា បញ្ជាអោយលោកអធិការ ស្រុកស្វាយជ្រុំ នៅរក្សារស្ងៀមស្ងាត់បានយ៉ាងដូច្នេះ ដោយព្យាយាមបិតបាំងបទល្មើសល្បែងសុីសង ជល់មាន់តាមអនទ្បាញខាងលេី ដែលមានទីតាំង ទី១ ក្នុង ភូមិរំដេញ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តសារៀង។ ទីតាំង២ ក្នុងភូមិរវៀង ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ នៅតែបណ្តែតបណ្ដាញ អោយមានការបេីកលេងនូវល្បែងសុីសង ជល់មាន់តាមទូរទស្សន៍អនទ្បាញ ក្នុងភូមិសាស្ត្ររបស់ខ្លួនកំពុងតែបេីកលេងដំណើរដោយរលូនគ្មានខ្វល់សំណាញ់ផ្លូវច្បាប់អ្វីបន្តិចសោះទ្បេីយ ។

អង្គភាពសារព័ត៌មាន យេីងខ្ញុំបាទទួលសារ ពីប្រជាពលរដ្ឋក៏ដូចជាមហាជន ទូទៅបានដាក់ស្មេីដល់អាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជា សមត្ថកិច្ចក្នុងមូលដ្ឋាន ពួកគាត់នឹងមានក្តីសង្ឃឹមយ៉ាងមុតមាំ និងរងចាំមេីល ចំណាត់ការក្តៅរបស់ ឯកឧត្តម អភិបាលខេត្ត ស្វាយរៀង និង លោក ស្នងការ ខេត្តស្វាយរៀង ដោយបន្ទាប់ពីមានការ រឹតបន្តឹង ជុំវិញករណីស្តីពីការ បង្ក្រាបនូវល្បែងសុីសងគ្រប់ប្រភេទកេីតមានក្នុងភូមិសាស្ត្ររបស់ខ្លួន ។

បច្ចុប្បន្នទីតាំងជាច្រេីន ក្នុងឃុំតំបែរ ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ
កំពុងតែសប្បាយចិត្ត និងបេីកលេងល្បែងសុីសង បានដោយសេរីគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់ ឬអាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន គ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយនោះទេ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *