អាជ្ញាធរ ចាប់បានជើងមាន់, គូទមាន់, ស្លាបមាន់, សាច់ជ្រូក, ខ្លាញ់ជ្រូក, ទាមូល, សាច់គោ, សាច់មាន់កិន និងសរសៃជើងមាន់ ជាង៦ពាន់គីឡូក្រាម ដែលគ្មានប្រភពច្បាស់លាស់.!

ភ្នំពេញ៖ នៅម៉ោង១០យប់ ថ្ងៃទី៥ សីហា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ចាប់រថយន្ត ១គ្រឿង ដឹកសាច់សត្វបង្កកចំនួន ៦ ៧៨០គីឡូក្រាម រួមមាន ជើងមាន់, គូទមាន់, ស្លាបមាន់, សាច់ជ្រូក, ខ្លាញ់ជ្រូក, ទាមូល, សាច់គោ, សាច់មាន់កិន, សរសៃជើងមាន់។

បើតាមលោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រថយន្តខាងលើបានដឹកសាច់សត្វបង្កក ចេញពីរាជធានីភ្នំពេញ ឆ្ពោះមកលក់ចែកចាយនៅតាមបណ្តាខេត្ត ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ លើសពីនេះ សាច់បង្កកទាំងនេះ គ្មានប្រភពច្បាស់លាស់ និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស។

បច្ចុប្បន្ន ក្រុមការងារ បាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *