ខេត្តសៀមរាប៖ទីតាំងស្តុកអុសដ៏សំបើមមួយកន្លែងនៅក្រុងសៀមរាបត្រូវបានក្រុមមន្ត្រីចុះត្រួតពិនិត្យដែលសង្ស័យថាមិនមានច្បាប់។ការចុះត្រួតពិនិត្យដោយមន្ត្រីចម្រុះបានធ្វើឡើង
នៅថ្ងៃទី 22 ខែវិច្ឆិកាឆ្នាំ 2025 ព្រឹកមិញនេះ
នៅត្រង់ចំណុចដីឡូតិ៍ស្ថិតតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
មន្ត្រីមួយដែលបានចុះត្រួតពិនិត្យបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថាការចុះត្រួតពិនិត្យអុសនេះដោយអនុវត្តតាម បទបញ្ជារបស់ថ្នាក់ដឹកនាំ ហើយទីតាំងនេះក្រោយពិនិត្យរកឃើញមាន PC (ប៉េសេ)ផងដែរ ប៉ុន្តែមិនទាន់ច្បាស់ថា អុសទាំងនោះលើសPCឬខ្វះនោះទេ។
បើតាមប្រភពបានរាយការណ៍ថាម្ចាស់ទីតាំងស្តុកអុសរាប់រយម៉ែត្រគូបនេះ ថៅកែមានឈ្មោះស្នា ជាអ្នករកស៊ីមុខរបរនេះរាប់សិបឆ្នាំមកហើយ ហើយអុសទាំងនោះភាគច្រើនជាអុសស្រស់ៗដែលកាប់បំផ្លាញព្រៃឈើនៅតំបន់ប៉ែកខាងលើនៃខេត្តសៀមរាបដឹកចូលមកស្តុកៗនៅទីតាំងខាងលើដើម្បីចែកចាយបន្ត។
ខ្មែរប្រជាប្រិយ ព័ត័មានពិតទាន់ហេតុការណ៍ ក្នុងដៃអ្នក!
👉https://t.me/kpntvhotnews
👉https://t.me/kpn_tvhotnews

