ស្នាក់ការគយទាំង៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ហេង សំបូរ ជាមេការគ្រប់គ្រងស្នាក់ការគយ ទាំង៣ បានធ្វេីឱ្យរដ្ឋនឹងត្រូវបាត់បង់ចំណូលពន្ធនាំចូលក្នុងមួយ១ៗខែ រាប់សិបមុឺដុល្លារឯនោះ .!

ព្រះសីហនុ@.បច្ចុប្បន្ន ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ សំងំកើបលុយពីមធ្យោបាយដឹកជញ្ជូនទំនិញគេចពន្ធលើលំហរសមុទ្រ ហូរចូលតាមច្រកស្នាក់ការទាំង៣ យ៉ាងស្ងាត់ស្ងៀមបំផុត។ ក្នុងនោះស្នាក់ការគយ និងរដ្ឋាករ ទំនប់រលក ពោពេញទៅដោយទំនិញគេចពន្ធលក្ខណះទ្រង់ទ្រាយធំ មានជាម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ មានរត់ពន្ធ មានបង់ពន្ធនាំចូលមិនគ្រប់ មានបង់ពន្ធពីទំនិញបង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប របៀប(ក្លែងភេទទំនិញ) ករណីខ្លះទៀតទំនិញតំលៃខ្ពស់មកបង់ពន្ធជាទំនិញ(ផ្សាធូប)ចាប់ហួយទៅវិញ។

អ្វីដែលរដ្ឋបាត់បង់ចំណូលពន្ធនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ គឺបញ្ហាប្រេងគេចពន្ធនេះតែម្តង ខាងគយទំនប់រលក រកសេដ្ឋកិច្ចបែបពុករលួយអោយប្រធានសាខា យ៉ាងសុខស្រួលបន្លំជាប្រេងនាំចូលស្របច្បាប់ជាដើម។ គេបានលើកឡើងថា៖ បើខាងគយទំនប់រលក និងមេសាខាខេត្ត មានវិធានទប់ស្កាត់ទំនិញគេចពន្ធ ប្រេងគេចពន្ធ អនុវត្តតាមផែនការ អគ្គនាយ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា និងការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចគោលនយោបាយរដ្ឋាភិបាល ធានាបានថារដ្ឋនឹងទទួលបានចំណូលពន្ធនាំចូលក្នុងកម្រិតខ្ពស់ក្នុង១ខែៗ ប៉ុន្តែប្រធានសាខា និងមេស្នាក់ការៗទាំង៣ ធ្វើការរបៀប(កន្ទេលធំបន្លំដេក) ក៏ប្រឹងស្រូបយកប្រភពសេដ្ឋកិច្ចពីទំនិញរត់ពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ក្លាយទៅជាវប្បធម៍ហែកប្រយោជន៍ចែកគ្នាទទួលទានយ៉ាងស្ងៀមស្ងាត់ និងសំណែនដល់ថ្នាក់លើដើម្បីបិទបាំងអំពើមិនប្រក្រតី ក្លាយជាអំពើពុករលួយលក្ខណះប្រព័ន្ធរីកដុះដាលពេញបន្ទុក។

កន្លងមកក៏ដូចបច្ចុប្បន្ន ប្រេងគេចពន្ធបានហូរចូលដោយគម្ហុកពីប្រទេសថៃ យកមកទុកលក់ចែកចាយបន្តនៅចំណុច កោះព្រាប ក្រោមការគ្រប់គ្រងដោយមេគយទំនប់រលក។ ដូច្នេះទាំងទូកតូច ទូកធំចរាចរណ៍លើដែនសមុទ្រត្រូវទិញប្រេងគេចពន្ធពីចំណុច កោះព្រាប មានតំលៃទាបសម្រាលដល់ការចំណាយរបស់ពួកគាត់ ពិសេសឡានឈ្មួញទាំងតូច ទាំងធំ បានទៅដឹកចេញពីកោះព្រាប យកមកចែកចាយតាមស្ថានីយ៍ប្រេងក្នុងក្រុងព្រះសីហនុ និងបណ្តាស្រុកមួយចំនួនទៀតយ៉ាងចំហរ ខណះមេគយៗ មានភារកិច្ចបង្ក្រាបងប់ងល់និងទទួលលាភសក្ការៈពីមេឈ្មួញរកសុីទុច្ចរិតទាំងនោះ..?

គេបានរាយការណ៍ពីដែនសមុទ្រមកថា៖ បើទោះជា ទំនិញគេចពន្ធលក្ខណះទ្រង់ទ្រាយធំ មានជាម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ មានរត់ពន្ធ មានបង់ពន្ធនាំចូលមិនគ្រប់ មានបង់ពន្ធពីទំនិញបង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប របៀប(ក្លែងភេទទំនិញ) ករណីខ្លះទៀតទំនិញតំលៃខ្ពស់មកបង់ពន្ធជាទំនិញ(ផ្សាធូប)ចាប់ហួយទៅវិញក៏ដោយ ក៏រាល់ទំនិញទាំងនេះត្រូវឆ្លងកាត់ក្រុមគយចល័តដែនសមុទ្រ និងនគរបាលព្រំដែនទឹកជាមុនសិន។ បានន័យថា៖ គយចល័តដែនសមុទ្រ និងនគរបាលព្រំដែន អនុញ្ញាតិអោយដឹកជញ្ជូនឬសុីលុយពីឈ្មួញហើយ ទើបខាងគយទំនប់រលក គយកែវផុស គយស្ទឹងហាវ បន្តយកលុយដូចគ្នា ទើបបទល្មើសរត់ពន្ធក្លាយទៅជារឿងធម្មតាដែលមេគយៗនៅខេត្តព្រះសីហនុ និងមេគយស្នាក់ការទាំង៣ ម្នាក់ៗសឹងក្លាយជាសេដ្ឋីពីចំណូលប្រភពសេដ្ឋកិច្ចទំនិញគេចពន្ធទាំងនេះ។

មេឈ្មួញរកសុីដឹកទំនិញគេចពន្ធ និងប្រេងគេចពន្ធគឺមុខដដែលៗទេ បើចង់បង្ក្រាបងាយស្រួលបំផុត ប្រសិនបើមេគយៗ និងសមត្ថកិច្ចពាក់ព័ន្ធមានឆន្ទះ ឬមិនទទួលបានប្រយោជន៍ពីបទល្មើសនេះ។ ថ្មីៗនេះៗ លោក នុប សំអាន ប្រធានស្នាក់ការគយ និងរដ្ឋាករ ទំនប់រលក ទើបមកកាន់តំណែងជិត៣សប្តាហ៍ជំនួសប្រធានស្នាក់ការដែលត្រូវចូលនិវត្តន៍ គឺមានមេឈ្មួញរកសុីគេចពន្ធធំៗ បានមកចចារ រកកញ្ចប់ទុកអោយចៀសវាងបែកឆ្នាំងបាយពួកគេ។ ដូច្នេះលោក នុប សំអាន កាប់ឆៅៗណាស់ដែរ គ្រាមានឱកាសមកដល់…?

ក្រុមអ្នករកសុីបានរំលឹកថា៖ បើសិនថ្នាក់លើមិនបានអើពើទប់ស្កាត់ទំនិញគេចពន្ធហូចូលតាមស្នាក់ការគយទាំង៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក ហេង សំបូរ ទេ រដ្ឋនឹងត្រូវបាត់បង់ចំណូលពន្ធនាំចូលក្នុង១ខែរាប់សែនដុល្លារ ដែលថវិកាទាំងនេះសុទ្ធតែធ្លាក់ចូលត្រឹមហោប៉ៅមេគយៗ សាខា មេគយៗស្នាក់ការប៉ុណ្ណោះ ពិសេសមេគយទំនប់រលកទទួលលាភសក្ការៈពីទំនិញគេចពន្ធក្នុងកម្រិតខ្ពស់ រហូតដល់មានលទ្ធភាពទ្រទ្រង់សេដ្ឋកិច្ចអោយលោក ហេង សំបូរ មេសាខាក៏ដូចមេៗខាងលើដើម្បីឆក់យកឱកាសប្រមូលប្រភពចំណូលក្នុងតំណែងនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *