បែកឆ្លាយ លោក ចាន់ កុលបុត្រ ជាមន្ត្រីជាន់ខ្ពស់ម្នាក់ មានតួនាទី រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានរំលោភ លេីទំនុបចិត្ត និងឆបោកប្រាក់ពីប្រជាពលរដ្ឋ អស់រាប់មុឺនដុល្លារអាមេរិក ជាថ្នូររត់ការចូលការងារក្របខណ្ឌក្នុងស្ថាប័នរដ្ឋ.!

ភ្នំពេញ@.នេះបេីយោងតាមការរៀបរាប់ ពីប្រជាពលរដ្ឋ ដែលជាជនរងគ្រោះបានអះអាងថា ខ្លួនពិតជាបានចាញ់បោក បុគ្គលឈ្មោះ ចាន់ កុលបុត្រ ដែលជាមន្រ្តីជាន់ខ្ពស់ មានតួនាទី ជារដ្ឋលេខាធិការក្រសួងអធិការកិច្ច បានប្រេីពាក្យបញ្ចុះបញ្ចូលលួងលោមប្រជាពលរដ្ឋ និងបានអះអាងថា អាចមានការងារទំនេរ ចូលធ្វេីការក្នុងស្ថាប័នរដ្ឋ ដូចជានៅការងារក្រសួងអធិការកិច្ច និងការងារមន្រ្តីកិច្ចសន្យាអគ្គីសនី និងការងារមន្ត្រីសាលាស្រុក ជាដេីម ទាំងនេះហេីយដែលជាការបញ្ចុះបញ្ចូលលួងលោម របស់បុគ្គល ឈ្មោះ ចាន់ កុលបុត្រ ដែលបានធ្វេីអោយប្រជាពលរដ្ឋទាំងនោះ ធ្លាក់ចូលក្នុងអន្ទាក់របស់ខ្លួន ជាជនឆបោកវ័យរូបស្រស់ និងរំលោភលេីទំនុបចិត្ត ឆបោកអស់លុយរាប់មុឺនដុល្លារសហរដ្ឋអាមេរិក ឯ នោះក្នុងម្នាក់ៗ ទាំងអ៊ួលដេីម ក និយាយលែងចេញទៅហេីយ ។

បច្ចុប្បន្នបុគ្គលឈ្មោះ ចាន់ កុលបុត្រ កំពុងរកលេសគ្រប់វិធីមធ្យោបាយ ដើម្បីគេចពីការទាមទារ សងលុយយកមកវិញ ពីជនរងគ្រោះ ដែលខ្លួនបាន ឆបោករំលោភលើទំនុបចិត្ត រសប់ពួកគាត់ដែលជាប្រជាពលរដ្ឋស្លូតត្រង់នោះ ទាំងចំនួន ៤នាក់ មានឈ្មោះដូចខាងក្រោមនេះ ÷

១.ឈ្មោះ ច្រឹក ប៊ុនធឿន
២.ឈ្មោះ សិត ហុង សុិញ
៣.ឈ្មោះ ខេត ខាន់
៤.ឈ្មោះ ឆាយ ពុធិលៀប

ជុំវិញករណីនេះ ប្រជាពលរដ្ឋជនរងគ្រោះចំនួន៤នាក់ខាងលេី ធ្វេីការសូមសំណូមពរដល់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច មេត្តាគួរមានវិធានការ លេីបុគ្គលខាងលេី ដែលយកអំណាច និងតួនាទីរបស់ខ្លួន ដេីរបញ្ចុះបញ្ចូល និងលួងលោមប្រជាពលរដ្ឋស្លូតត្រង់ អោយធ្លាក់ចូលក្នុងអន្ទាក់របស់ខ្លួន ដើម្បីផលប្រយោជន៍ និងការកេងចំណេញ រឿងលុយរត់ការចូលបម្រើការងារក្នុងក្របខណ្ឌស្ថាប័នរដ្ឋ ដោយធ្វើតាមរបៀបដូចធ្វើនំអត់ម្សៅ (ពោលគឺ របៀបត្រីងៀតឆ្លៀតពង )។

ជុំវិញការការផ្សព្វផ្សាយព័ត៌មានខាងលេី អង្គភាព សារព័ត៌មានយេីងខ្ញុំ និងរងចាំទទួលការបកស្រាយបំភ្លឺឬ កែសម្រួលទ្បេីងវិញ ជុំវិញភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ស្តីពីរបបសារព័ត៌មាន សូមអរគុណ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច

បុគ្គល ឈ្មោះ ចាន់ កុលបុត្រ ឆបោកទំនុកចិត្ត មានតួនាទី ជារដ្ឋលេខាធិការក្រសួងអធិការកិច្ច

Leave a Reply

Your email address will not be published. Required fields are marked *