ទីតាំងផលិតបារី សង្ស័យគ្មានច្បាប់អនុញ្ញាត ក្នុងឃុំកណ្តឹងស្រុកបាទីខេត្តតាកែវ កំពុងរងផលប៉ះពាល់អនាម័យបរិស្ថាន និងជ:ក្លិនមិនល្អ ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាខ្លាំង.!

ខេត្តតាកែវ : ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ មិនគួរមេីលរំលង ទីតាំងផលិតបារីគ្មានគុណភាព សង្ស័យគ្មានច្បាប់អនុញ្ញាត កំពុងតែបេីកដំណេីរការ បានដោយរលូនមួយកន្លែងរបស់ជនជាតិចិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងលើ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ ដែលសាធារណ:ជន ក៏ដូចជាប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានកំពុងផ្ទុះការរិះគន់ ពីទីតាំងផលិតបារី របស់ជនជាតិចិន ខាងលេី ដោយទទួលបានភ្លើងភ្ញៀវ ជុំវិញមន្ត្រីជំនាញពាក់ព័ន្ធ បានឃុបឃិត ប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកស្រុកប៉ាន់ បិតបាំងបទល្មើស បង្កេីតហានិភ័យ ដល់ការរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋទាំង ក៏ដូចជាសិស្សានុសិស្ស និងថែមទាំងបាត់បង់ថវិកា ពីការប្រមូលពន្ធចូលរដ្ឋ ជាដេីម ក៏ព្រោះតែផលប្រយោជន៍បុគ្គល បានធ្វេីអោយបាត់បង់ផលប្រយោជន៍ជាតិជាធំ។

គួបញ្ជាក់ផងដែរថា អង្គភាពសារព័ត៌មានយេីងខ្ញុំ បានចុះទៅដល់ទីតាំងផ្ទាល់ដោយសង្កេតអោយឃេីញថា ពិតជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមិនប្រាកដមែន ពីបញ្ហាអនាម័យបរិស្ថាន សុខភាព និង ជះក្លិនមិនល្អ ដល់ប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរអាជីវករផ្សេងៗ និង ប៉ះពាល់ ដល់ព្រះសង្ឃ និង សិស្សានុសិស្ស ជាដើម ដែលគ្មាន បរិយាកាស ក្លិនល្អបរិសុទ្ធ និង អនាម័យបរិស្ថាន ទាំងនេះហេីយ ដែលជាក្តីបារម្ភ របស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរពាក់ព័ន្ធ មិនគួរមីលរំលង នោះទេ។

ពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស សំណូមពរ ដល់ ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដែលមានតួនាទីដ៏សំខាន់ ក្នុងការដឹកនាំមន្រ្តីក្រោមឱវាទក្នុងខេត្តតាកែវ និងស្នាដៃល្អៗជាច្រេីន ក្នុងការអភិវឌ្ឍ រីកចម្រើនលេីគ្រប់វិស័យ ក្នុងខេត្តតាកែវទាំងមូលបានកែប្រែមុខមាត់ថ្មី គួរអោយកត់សម្គាល់ តែលោក មិនគួរមេីលរំលង ពីទីតាំងការផលិតបារី របស់ជនជាតិ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រពាំងលើ ឃុំ កណ្តឹង ស្រុកបាទី ខេត្តតាកែវ គួរតែមានវិធានការអនុវត្តន៍ច្បាប់រឹតបណ្តឹង ណាមួយលេីការបេីកអនុញ្ញាត ទីតាំងផលិតបារី របស់ជនជាតិចិន ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕

ឯកឧត្តម វុី សំណាស អភិបាលខេត្តតាកែវ

លោក ភួង ឈីម អភិបាលស្រុកបាទី ខេត្តតាកែវ។

មានជាវីដេអូ…សូមរងចាំតាមដាន ..?

ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រពាំងលើ ឃុំ កណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

Leave a Reply

Your email address will not be published. Required fields are marked *