ទីតាំងល្បែងសុីសងជល់មាន់តាមទូរទស្សន៍អនទ្បាញ និងឆ្នោតទ្បូតូ កំពុងធ្វេីចរាចរណ៍ បានដោយរលូន ក្នុងភូមិសាស្ត្រ ឃុំត្រើយស្លារ ស្រុងស្អាង ខេត្តកណ្ដាល.!

ខេត្តកណ្តាល@.ល្បែងសុីសងគ្រប់ប្រភេទនៅតែបន្តកេីតមានជាដដែលៗ ក្នុងមូលដ្ឋានភូមិសាស្ត្រ ក្នុងភូមិលេខ3 ឃុំត្រើយស្លារ ស្រុងស្អាង ខេត្តកណ្ដាល។ ដោយសង្កេតអោយឃេីញថាមានទីតាំង ចំនួនពីរកន្លែងបច្ចុប្បន្នកំពុងបេីកដំណើរការបានដោយរលូន ដោយគ្មានខ្លាចញញើត និងចំណាត់ការ របស់អាជ្ញាធរនិងការអនុវត្តរបស់សមត្ថកិច្ច អ្វីបន្តិចសោះទ្បេីយ អ្វីដែលជាក្តីបារម្ភនោះគឺ សុខទុកប្រជាពលរដ្ឋ។

យោងតាមសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថាមានទីតាំងបេីកល្បែងនៅតែមានការលួចបេីកលេងបានដោយសេរីជាដដែលៗដោយគ្មានខ្វល់ពីសំណាក់ផ្លូវច្បាប់របស់អាជ្ញាធរ ឬមន្រ្តីអនុវត្តច្បាប់នោះទេ ដែលមានទីតាំងចំនួនពីរនៅតែបន្តបេីកលេងបានដោយរលូន ដែលមានទីតាំង ស្ថិតនៅក្នុងភូមិលេខ3 ឃុំត្រើយស្លារ ស្រុងស្អាង ខេត្តកណ្ដាល។

ប្រជាពលរដ្ឋមូលដ្ឋានក៏ដូចជាមហាជន ស្មេីដល់អាជ្ញាធរ ពាក់ព័ន្ធមានសមត្ថកិច្ចក្នុងមូលដ្ឋាន ពួកគាត់នឹងមានក្តីសង្ឃឹមយ៉ាងមុតមាំថា និងរងចាំមេីល ចំណាត់ការរបស់អាជ្ញាធរ ដឹកនាំដោយ លោក ជឺ គឹមហៃ អភិបាលស្រុកស្អាងខេត្តកណ្តាល និង លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ខេត្តកណ្តាល ។ គោរពប្រសាសន៍របស់ថ្នាក់ដឹកនាំដែរឬទេ បន្ទាប់ពីមានការ រឹតបន្តឹង ជុំករណីស្តីពីការលួចលាក់បេីកនូវល្បែងសុីសងគ្រប់ប្រភេទ កេីតក្នុងភូមិសាស្ត្ររបស់ខ្លួន ។

ជាពិសេសផងនោះ សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្តកណ្តាល និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តា យកចិត្តទុកដាក់ ត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាបតាមផ្លូវច្បាប់បទល្មើស បេីកបនល្បែងសុីសង គ្រប់ប្រភេទ ខាងលេីនេះអោយខានតែបាន ដែលជាការសំណូមរបស់បងប្អូនប្រជាពលរដ្ឋ។
បច្ចុប្បន្នទីតាំងខាងលេី កំពុងតែសប្បាយចិត្ត និងបេីកលេងល្បែងសុីសង បានដោយសេរីគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់ ឬអាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន គ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយនោះទេ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕

លោក ជឺ គឹមហៃ អភិបាលស្រុកស្អាងខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ខេត្តកណ្តាល ។

.

ក្នុងមូលដ្ឋានភូមិសាស្ត្រ ក្នុងភូមិលេខ3 ឃុំត្រើយស្លារ ស្រុងស្អាង ខេត្តកណ្ដាល។

Leave a Reply

Your email address will not be published. Required fields are marked *