ភ្នំពេញ@.នៅថ្ងៃ ព្រហស្បត៍ ទី ២៣ ខែតុលា វេលាម៉ោង ជាង៣រសៀល នៅទីតាំងកាសុីណូ លេជេនកាសុីហូថែល និងរីសត Legends casino hotel and resort ក៏មានកម្លាំងសមត្ថកិច្ច នគរបាល ផែនសន្តិសុខ ខេត្តព្រះសុីហនុ តាមបញ្ជាលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត គ្នាប្រហែលជិត៤០នាក់មកលោមពទ្ធ័កម្លាំងដែលកំពង់អនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បាននាំខ្លួនកម្លាំងមានសមត្ថកិច្ចនគរបាលជាតិជាង១០នាក់ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសុីហនុ ដើម្បីសួរនាំនិងធ្វើកិច្ចសន្យា ។
ប្រភពបានឱ្យដឹងថា មន្ត្រីនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រមាណ ១០នាក់ ដែលបានចុះទៅធ្វើការងារជំនាញ(កាស៉ីណូ) ជាមួយ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៥ ត្រូវបាននគរបាលខេត្តព្រះសីហនុ ចុះទៅនាំខ្លួនអោយមកធ្វេីកិច្ចសន្យានៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ប្រភពបានបន្តថា នគរបាលខេត្តព្រះសីហនុ បានព្រមាន នគរបាលនាយកដ្ឋានប្រឆាំងបទល្មេីសល្បែងពាណិជ្ជកម្ម អោយបញ្ឈប់សកម្មភាពជាបន្ទាន់ បេីគ្មានការអនុញ្ញាតិពីស្នងការខេត្ត ឬ មិនបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ប្រភពបានបញ្ជាក់ដឹងថា មូលហេតុដែល នគរបាលនាយកដ្ឋានជំនាញមិនសហការព្រោះ មានព័ត៌មានថា ទីតាំងល្មេីសច្បាប់ក្នុងខេត្តព្រះសីហនុភាគច្រេីនជាឆ្នាំងបាយរបស់បងថ្លៃស្នងការខេត្ត ។
ប្រភពពីអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា បន្ទាប់ពីឃើញបណ្ដាញសង្គមបង្ហោះព័ត៌មានពាក់ព័ន្ធស្នងការខេត្តព្រះសីហនុ ហៅ លោកឧត្ដមសេនីយ៍ទោ ពៅ កល្យាណ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ទៅធ្វើកិច្ចសន្យារួចមក ឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំទៅ ស្នងការខេត្តព្រះសីហនុរួចហេីយ ដោយមិនអោយធ្វើបែបនេះទៀតទេ បេីចង់ធ្វេីអ្វីពាក់ព័ន្ធមន្ត្រីនគរបាលចុះពីក្រសួងទៅ ស្នងការខេត្តត្រូវសុំការអនុញ្ញាតិពីអគ្គស្នងការជាមុនសិន ។
ទោះបីយ៉ាងណា គេនៅមិនទាន់ទទួលបាន ការបញ្ជាក់ណាមួយ ជុំវិញករណីនេះពី លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅឡើយទេ។
គួរបញ្ជាក់ថា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយគណកម្មការគ្រប់គ្រងល្បែងកម្ពុជា ចុះអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ០១បប ត្រង់ចំណុចទី៨ (គណកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាត្រូវពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យទីតាំងកាសុីណូឬមណ្ឌល់ល្បែងពាណិជ្ជកម្មដែលមានអាជ្ញាបណ្ណទាំងអស់ដោយមិនឲមានដាច់ខាតនូវ (១)អំពើឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (២)អំពើចាប់ជំរិត ធ្វើទារុណកម្ម និងបង្ខាំងមនុស្សខុសច្បាប់ (៣)អំពើជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទគ្រប់ទំរង់ (៤)អំពើរជួញដូរអាវុធ រក្សារទុកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់ (៥)ការក៏សាងកម្លាំងខុសច្បាប់តាមរយះក្រុមហ៊ុនសន្តិសុខឯកជន និងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយអាវុធ និ(៦)អំពើរជួញដូរ ប្រើប្រាស់ និងរក្សារទុកគ្រឿងញៀន និងសារធាតុញៀនដោយខុសច្បាប់៕KD
ប្រភព៖ PVN សូមអរគុណ

