បទល្មើស នេសាទខុសច្បាប់ កេីតទ្បេីងព្រោងព្រាត ក្នុងស្រុកស្អាង ខេត្តកណ្តាលកំពុងរងការបំផ្លិចបំផ្លាញពីក្រុមឈ្មួញនេសាទ .!

ខេត្តកណ្តាល@.ប្រភពពីប្រជាពលរដ្ឋ បានបង្ហេីបថា មានក្រុមនេសាទ មួយក្រុមនិងបក្សពួក មាន ឈ្មោះ ធិន និងឈ្មោះ សេង ជាម្ចាស់របាំង និងស្បៃឡូត កំពុងធ្វើពព្យុះ ធ្វេីភ្លៀង ក្នុងដែននេសាទខុសច្បាប់ និងប្រេីឧបករណ៍ខុសច្បាប់ទំនេីងកំពុងប្រមូលផលត្រីចំណេញកប់ក្តោង រីឯអាជ្ញាធរពាក់ព័ន្ធ ហាក់នៅស្ងៀមស្ងាត់នៅទ្បេីង សង្ស័យត្រូវថ្នាំដេកលក់អស់ហេីយ។

ទីតាំងបទល្មើសកេីតទ្បេីងនៅចំនុចភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ត្រូវបានក្រុមឈ្មួញ និងបក្សពួក កំពុងបង្កើតប្រព្រឹត្តិរបាំងឡូនេសាទ បិទបាំងដោយស្បៃមុងក្រឡាញឹក បោះបង្គោលឬស្សីពាសពេញផ្ទៃបឹង ហ៊ុំព័ទ្ធជុំវិញតំបន់ ហ៊ុំព័ទ្ធជុំវិញបឹងទន្លេ ព័ទ្ធឡើងជិតជុំតែម្តង ធ្វើឲ្យត្រីតូចត្រីធំមិនអាចបំបន្លាស់ទី និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរធ្វេីអោយបាត់បង់ពូជត្រីជាច្រេីន តែដោយទ្បែកគ្មានមន្ត្រីជំនាញជលផល នៃរដ្ឋបាលជលផលណា  និង អាជ្ញាធរពាក់ព័ន្ធ មិនមានចំណាត់ការនៅទ្បេីយនោះទេ។

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋ ក៏ដូចជា ហាជនជាច្រើន បានយល់ឃើញថា មន្ត្រីរដ្ឋបាលជលផល ស្រុកស្អាង ខេត្តកណ្តាល ដឹកនាំដោយលោក អភិបាលស្រុកស្អាង លោក ជឺ គឹមហៃ គួរមានវិធានការលេី បុគ្គល ពីរូប ឈ្មោះ ធិន និង ឈ្មោះ សេង ដែលបច្ចុប្បន្នកំពុងបំផ្លិចបំផ្លាញធន់ធានធម្មជាតិ និងបានប្រមូលផល កប់ក្តោងពីរបបនេសាទខុសច្បាប់។

ពលរដ្ឋសូមសំណូមពរ ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាលខេត្ត កណ្តាល និងស្នើសុំដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាពិនិត្យ មានវិធានការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាលផងទាន ៕

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត កណ្តាល។

លោក ជឺ គឹមហៃ អភិបាលស្រុកស្អាងខេត្តកណ្តាល ។

 

ឈ្មួញក្រុមនិងបក្សពួក មាន ឈ្មោះ ធិន និងឈ្មោះ សេង ជាម្ចាស់របាំង និងស្បៃឡូត កំពុងធ្វើពព្យុះ ធ្វេីភ្លៀង ក្នុងដែននេសាទខុសច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *