សាលក្រមផ្តន្ទាទោសក្រុម លី សាម៉េត ហៅគ្រូមា និងបក្ខពួក៩នាក់ សរុបទោសរួមគ្នា៨៨ឆ្នាំ.!

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥កន្លងទៅ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសក្រុមអតីតឧកញ៉ា លី សាម៉េត ហៅគ្រូមា ចំនួន៤សំណុំរឿង ។

-សំណុំរឿងសូកប៉ាន់លុយរាប់សិបម៉ឺនដុល្លារអាមេរិក យកតំណែងជាអភិបាលខេត្តពោធិ៍សាត់

សាលក្រមផ្តន្ទាទោសជនជាប់ចោទ ៖

១-ឈ្មោះ លី សាម៉េត ហៅគ្រូមា ភេទប្រុស អាយុ៧១ឆ្នាំ ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ។

២-ឈ្មោះ ឡាយ វិសិដ្ឋ ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។

៣-ឈ្មោះ ឡាច សំរោង ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៧ឆ្នាំ (កំបាំងមុខ) ។

-សំណុំរឿងឆបោក ទទួលយកប្រាក់រត់ការដើម្បីចូលក្របខណ្ឌមន្ត្រីគយ សាលក្រមផ្តន្ទា

ទោសជនជាប់ចោទ ៖

១-ឈ្មោះ លី សាម៉េត ហៅគ្រូមា ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។

២-ឈ្មោះ មួង ឃីម ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៧ឆ្នាំ ។

៣-ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ ភេទស្រី ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។

៤-ឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ហៅ ស្រីមុំ ភេទស្រី ដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តែទោសនេះតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារ ២ឆ្នាំ ទោសនៅសល់ព្យួរ ។

-សំណុំរឿងទទួលសំណូករាប់សិបម៉ឺនដុល្លារ ដើម្បីរត់ការយកតំណែងជាអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល សាលក្រមផ្តន្ទាទោសជនជាប់ចោទ ៖

១-ឈ្មោះ លី សាម៉េត ហៅគ្រូមារ ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។

២-ឈ្មោះ ដួង តារា ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។

៣-ឈ្មោះ ឡាច សំរោង ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ (កំបាំងមុខ) ។

៤-ឈ្មោះ កន សុខកាយ ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។

-សំណុំរឿងពុករលួយឃុបឃិតដោះដូរ

(លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំង សាលក្រមផ្តន្ទាទោសជនជាប់ចោទ ៖

១-ឈ្មោះ លី សាម៉េត ហៅគ្រូមា ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។

២-ឈ្មោះ ដួង តារា ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។

៣-ឈ្មោះ មួង ឃីម ភេទប្រុស ដាក់ពន្ធនា

គារកំណត់ ៧ឆ្នាំ ។

៤-ឈ្មោះ អ៊ុត ធី ភេទប្រុស ដាក់ពន្ធនាគារកំណត់ ២ឆ្នាំ ។ ដូច្នោះសរុបទោសទាំងអស់គឺ ៨៨ឆ្នាំ ។

សូមជម្រាបថា សំណុំរឿងគ្រូមា លី សាម៉េត និងបក្ខពួក ត្រូវបានតុលាការលើកយកមកបើកសវនាការសាកសួរដេញដោលរួចរាល់ហើយ កាលពីថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៥ ដែលមាន៤សំណុំរឿងដូចខាងលើ ៖

១-សូកប៉ាន់រាប់សិបម៉ឺនដុល្លារយកតំណែងជាអភិបាលខេត្តពោធិ៍សាត់ ។

២-ទទួលសំណូករាប់សិបម៉ឺនដុល្លារ ដើម្បីរត់ការយកតំណែងជាអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

៣-ឆបោកយកប្រាក់រត់ការចូលមន្ត្រីគយ ។

៤-ពុករលួយឃុបឃិតដោះដូរ(លក់)ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំង ។

សំណុំរឿងទាំង៤ខាងលើនេះ មានជនត្រូវចោទ៨នាក់កំពុងជាប់ឃុំ និងម្នាក់កំពុងគេចខ្លួន៖

១-អតីតឧកញ៉ា លី សាម៉េត ហៅ គ្រូមា

២-ឈ្មោះ ដួង តារា អតីតរដ្ឋលេខាធិការ

៣-អតីតឧកញ៉ា អ៊ុត ធី ពាណិជ្ជករ

៤-ឈ្មោះ មួង ឃីម អតីតផ្កាយ២ ជាមន្ត្រីជាន់ខ្ពស់នគរបាលជាតិ

៥-ឈ្មោះ ឡាយ វិសិដ្ឋ អតីតអភិបាលរងខេត្តពោធិ៍សាត់

៦-ឈ្មោះ កន សុខកាយ អតីតអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្តាល

៧-ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ

៨-ឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ហៅ ស្រីមុំ ។

សូមជម្រាបថា សំណុំរឿងឆបោក ផ្តើមចេញពីអំពើពុករលួយដូចសម្លកំពឹសរបស់អតីត

ឧកញ៉ា លី សាម៉េត ហៅគ្រូមា និងបក្ខពួក ត្រូវបានសមត្តកិច្ចបើកការស៊ើបអង្កេតនៅដើម

ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានខ្លះអតីតជាឧកញ៉ា ខ្លះឯកឧត្តម និងខ្លះជាអាជីវកររកស៊ីធម្មតា សរុបជិត១០នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕

ប្រភព៖ កោះសន្តិភាព

Leave a Reply

Your email address will not be published. Required fields are marked *