ទីតាំងល្បែងសុីសងជល់មាន់ តាមទូរទស្សន៍អនទ្បាញ និង ឆ្នោតទ្បូតូ ជាដេីម កំពុងធ្វេីចរាចរណ៍ បានដោយរលូន ក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅ.?

ភ្នំពេញ@.ល្បែងសុីសងគ្រប់ប្រភេទនៅតែបន្តកេីតមានជាដដែលៗនោះ ក្នុងមូលដ្ឋានភូមិសាស្ត្រ ទីតាំងហាងកាហ្វេ មួយកន្លែង ដែលស្ថិតនៅផ្លូវ 357 នៅភូមិដេីមស្លែង ក្នុងសង្កាត់ច្បារអំពៅពីរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ដោយសង្កេតអោយឃេីញថាមានទីតាំងខាងលេី នៅកំពុងបេីកដំណើរការ បានដោយរលូន ដោយគ្មានខ្លាចញញើត និងចំណាត់ការ របស់អាជ្ញាធរ និងការអនុវត្តរបស់សមត្ថកិច្ច អ្វីបន្តិចសោះទ្បេីយ អ្វីដែលជាក្តីបារម្ភនោះគឺ សុខទុករបស់ប្រជាពលរដ្ឋ។

នេះយោងតាមសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថាមានទីតាំងបេីកល្បែងនៅតែមានការលួចបេីកលេងបានដោយសេរីជាដដែលៗដោយគ្មានខ្វល់ពីសំណាក់ផ្លូវច្បាប់របស់អាជ្ញាធរ ឬមន្រ្តីអនុវត្តច្បាប់នោះទេ ដែលមានទីតាំងចំនួនពីរនៅតែបន្តបេីកលេងបានដោយរលូន ដែលមានទីតាំង ទីតាំងហាងកាហ្វេ មួយកន្លែង ដែលស្ថិតនៅផ្លូវ 357 នៅភូមិដេីមស្លែង ក្នុងសង្កាត់ច្បារអំពៅពីរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋមូលដ្ឋានក៏ដូចជាមហាជន ស្មេីដល់អាជ្ញាធរ ពាក់ព័ន្ធមានសមត្ថកិច្ចក្នុងមូលដ្ឋាន ពួកគាត់នឹងមានក្តីសង្ឃឹមយ៉ាងមុតមាំថា និងរងចាំមេីល ចំណាត់ការរបស់អាជ្ញាធរ ដឹកនាំដោយ ម៉ៅ មានិត អភិបាលនៃគណៈខណ្ឌច្បារអំពៅ និង លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។

បន្ទាប់ពីមានការ រឹតបន្តឹង ជុំករណីស្តីពីការលួចលាក់បេីកនូវល្បែងសុីសងគ្រប់ប្រភេទ កេីតក្នុងភូមិសាស្ត្ររបស់ខ្លួន ក្នុងខណ្ឌមួយចំនួន ។

បច្ចុប្បន្នទីតាំងខាងលេី កំពុងតែសប្បាយចិត្ត និងបេីកលេងល្បែងសុីសង បានដោយសេរីគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់ ឬអាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន គ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយនោះទេ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *