ទីតាំងល្បែងសុីសង បានសង្ងំលួចលាក់បេីកលេងតាមទូរទស្សន៍អនទ្បាញយ៉ាងស្ងាត់ៗ អាជ្ញាធរមូលដ្ឋានក្នុងស្រុមពាមជ័រ ហាក់នៅរក្សាភាពស្ងៀមស្ងាត់នៅទ្បេីយ.!

ខេត្តព្រៃវែង@.ល្បែងសុីសងបេីកលេងជាដដែលៗ បានកេីតទ្បេីងក្នុងមូលដ្ឋានភូមិសាស្ត្រ មួយកន្លែង នៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេត្តព្រៃវែង។

ប្រភពពីប្រជាពលរដ្ឋ បានសង្កេតអោយឃេីញថា មានទីតាំងខាងលេី កំពុងបន្តបេីកលេងដំណើរការ បានដោយរលូន ដោយគ្មានខ្លាចញញើត និងចំណាត់ការ របស់អាជ្ញាធរ និងការអនុវត្តរបស់សមត្ថកិច្ច អ្វីបន្តិចសោះទ្បេីយ ដែលជាក្តីបារម្ភ និងសុខទុករបស់ប្រជាពលរដ្ឋជាខ្លាំង។

យោងតាមសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋថា បេីទោសបី ជាបានរាយការណ៍ជូនទៅកាន់អាជ្ញាធរជ្រាប អោយដឹងហេីយថា មានទីតាំងការបេីកល្បែងសុីសង នៅតែបន្តមានការលួចបេីកលេង បានដោយសេរីជាដដែលៗ ដោយគ្មានខ្វល់ពីសំណាក់ផ្លូវច្បាប់ របស់អាជ្ញាធរ ឬមន្រ្តីអនុវត្តច្បាប់នោះទេ ហេីយទីតាំងខាងលេី នៅតែបន្តបេីកលេងបានដោយរលូន ដែលមានទីតាំង នៅ ភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេត្តព្រៃវែង។

ប្រជាពលរដ្ឋមូលដ្ឋានក៏ដូចជាមហាជន ស្មេីដល់អាជ្ញាធរ ពាក់ព័ន្ធមានសមត្ថកិច្ចក្នុងមូលដ្ឋាន ពួកគាត់នឹងមានក្តីសង្ឃឹមយ៉ាងមុតមាំថា និងរងចាំមេីល ចំណាត់ការរបស់អាជ្ញាធរ លោក យស់ សុីណាក់ អភិបាលនៃគណៈអភិបាលស្រុក ពាមជ័រ និង លោក អធិការ នៃអធិការដ្ឋាននគរបាលស្រុកពាមជរ៍ ។

បច្ចុប្បន្នទីតាំងខាងលេី កំពុងតែសប្បាយចិត្ត និងបេីកលេងល្បែងសុីសង បានដោយសេរីគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់ ឬអាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន គ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយនោះទេ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *