ខេត្តបាត់ដំបង៖ ទីតាំងកត់ឆ្នោតវៀតណាម និងឆ្នោតសៀមជាច្រើនកន្លែងនៅក្នុងក្រុងបាត់ដំបង កំពុងតែដំណើរការយ៉ាងរលូន និងបើកចំហ ដោយគ្មានការរំខានពីអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធឡើយ។
ថ្វីត្បិតតែមានការរាយការណ៍ និងផ្សព្វផ្សាយជាច្រើនលើកច្រើនសារពីអ្នកសារព័ត៌មាន រួមជាមួយភ័ស្ដុតាងជាក់ស្ដែងក៏ដោយ ក៏លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង និងលោក ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នៅតែហាក់បីដូចជាគ្មានឆន្ទៈក្នុងការចុះបង្ក្រាបនោះទេ។ ករណីនេះបានធ្វើឱ្យមហាជនដាក់ការសង្ស័យថា អាចមានការបើកដៃឱ្យមានការលេងល្បែងស៊ីសងទាំងនេះនៅទូទាំងក្រុង។
📍 ទីតាំងកត់ឆ្នោតដែលត្រូវបានថតប្រឌិតបានជាក់ស្ដែង (កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦)៖
ទីតាំងទី១៖ ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ (ប្រមាណ ៣០ម៉ែត្រ ពីស្នាក់ការភូមិ)
ទីតាំងទី២៖ ផ្ទះមេធំ ក្រោមដើមក្រខប់ ក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង
ទីតាំងទី៣៖ ផ្ទះវីងវេញលុយឈ្មោះ «ចាន់រី» ជាប់ផ្លូវបំបែក ទល់មុខផ្សារពោធិ៍វង្ស ក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង
ទីតាំងទី៤៖ ផ្ទះពូវី ក្រោមដើមឆ័ត្រ ក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង
ទីតាំងទី៥៖ ផ្ទះថ្មទល់របងវិមានសព លើផ្លូវបេតុងខាងត្បូងរូបសំណាក់លោកតាដំបងគ្រញូង
ទីតាំងទី៦៖ ម្ដុំតូបលក់មាស និងតូបលក់សម្លៀកបំពាក់ ក្នុងផ្សារធំថ្មី សង្កាត់ព្រែកព្រះស្តេច
ទីតាំងទី៧៖ ផ្ទះល្វែងទទួលផ្ញើម៉ូតូ ខាងជើងជ្រុងខាងកើតជាប់ផ្សារលក់បន្លែ ក្នុងផ្សារភូពុយ សង្កាត់អូរចារ
ចំណាំ៖ ក្រៅពីទីតាំងខាងលើ ទីតាំងទាំងនេះមិនត្រឹមតែកត់ឆ្នោតវៀតណាមរាល់ថ្ងៃប៉ុណ្ណោះទេ ថែមទាំងបន្តកត់ឆ្នោតសៀម ២ដងក្នុងមួយខែទៀតផង។ មិនតែប៉ុណ្ណោះ នៅមានទីតាំងតូចធំជាច្រើនទៀតរាយប៉ាយពេញក្រុងបាត់ដំបង និងតាមបណ្ដាស្រុកនានា។ដោយសារអាជ្ញាធរក្នុងមូលដ្ឋាននៅតែបន្តមើលរំលង ប្រជាពលរដ្ឋ និងមហាជនសូមគោរពស្នើសុំយ៉ាងទទូចទៅកាន់៖
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
ឯកឧត្តម នាយឧត្តមសេនីយ៍ សារថេត អគ្គស្នងការនគរបាលជាតិមេត្តាចាត់កម្លាំងជំនាញចុះស្រាវជ្រាវ និងមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមេឆ្នោត និងអ្នកញៀនល្បែងទាំងនោះ ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
មហាជន និងសារព័ត៌មានកំពុងតែរង់ចាំមើលថា តើលោក ដាញ់ អេងប៊ុនចាន់ និងលោក ពេជ្រ សារ៉ែន នឹងមានវិធានការបង្រ្កាប ឬយ៉ាងណានៅពេលខាងមុខនេះ?
។ (មុន្នី រតនា)ជាអ្នក យកព័ត៌មានពិត (ផ្សាយពិត) ប្រចាំ ខេត្តបន្ទាយមានជ័យ។

