លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព…!

 

ថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦

@:កំពុងស្ពឺ@:លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ កង ហ៊ាង នៃអាគាររដ្ឋបាលខេត្ត ។

ដោយមានការចូលរួមពី ៖ តំណាងសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក ទាំង៩ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងកំពង់ស្ពឺ  និងលោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕

#រាយការណ៍ ដោយ # ញៀប ចាន់

Leave a Reply

Your email address will not be published. Required fields are marked *