អាវុធហត្ថស្រុកសំពៅលូនបាន បង្ក្រាបមួយករណីទៀតហេីដោយលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៦នាក់​ខេត្តបាត់ដំបង..!

 

@:បាត់ដំបង@:យោងតាមការណែនាំ និងបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ កម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូន ដឹកនាំដោយលោកអនុសេនីយ៍ឯក លាង សុខលី មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក បានបើកប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស និងករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ជាបន្តបន្ទាប់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៧:៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ការចុះបង្ក្រាបនេះធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ថន សុផាត ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន។
​ជាលទ្ធផល ក្នុងចំណោមជនសង្ស័យទាំង ០៦នាក់ រួមមាន៖
១. ករណីលួចមានស្ថានទម្ងន់ទោស (ចំនួន ០២នាក់)៖
​ឈ្មោះ សំ ណាវី ភេទប្រុស អាយុ ៣៧ឆ្នាំ (មុខរបរមិនពិតប្រាកដ)។
​ឈ្មោះ លីន ស្រីនិត ភេទស្រី អាយុ ២៥ឆ្នាំ (មុខរបរមិនពិតប្រាកដ)។
​២. ករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ចំនួន ០៤នាក់)៖
​ឈ្មោះ ឈិន សុីណា ភេទប្រុស អាយុ ២២ឆ្នាំ (មុខរបរមិនពិតប្រាកដ)។
​ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ ៣៧ឆ្នាំ (មុខរបរកម្មករ)។
​ឈ្មោះ ឈិន នាង ភេទស្រី អាយុ ២៤ឆ្នាំ (មុខរបរកម្មករ)។
​ឈ្មោះ ជុំ រក្សា ភេទប្រុស អាយុ ២៥ឆ្នាំ (មុខរបរមិនពិតប្រាកដ)។
​វត្ថុតាងដែលដកហូតបានរួមមាន៖
​កាំបិតកញ្ចែត ចំនួន ០ single
​កន្ត្រៃ ចំនួន ០១
​ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន
​ទូរស័ព្ទដៃ ចំនួន ០៨គ្រឿង
​ប្រាក់រៀល ចំនួន ៦,០៥០,០០០ រៀល
​បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

(រាយការណ៍ដោយ) ករុណា៌

Leave a Reply

Your email address will not be published. Required fields are marked *