និស្សិតមហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ ឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២០០នាក់ កំពុងចុះទស្សនកិច្ចសិក្សា នៅរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា.!

ភ្នំពេញ@.ឯកឧត្ដមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អញ្ជើញជួបសំណេះសំណាល និងផ្តល់កិត្តិយសថតរូបអនុស្សាវរីយ៍ ជាមួយនិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង ឆ្នាំទី១ ឆមាសទី២ ចំនួន ២០០នាក់ ដែលបានចូលរួមចុះទស្សនកិច្ចសិក្សា ស្តីពី “តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា” នៅរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាប័នកំពូលមួយរបស់ជាតិ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។

ការចុះទស្សនកិច្ចសិក្សានេះ រៀបចំឡើងក្នុងគោលបំណង៖

១. ផ្ដល់ឱកាសដល់និស្សិតបានសិក្សាស្វែងយល់ដោយផ្ទាល់អំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការការងាររបស់រដ្ឋសភា ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រម្ពុជា

២. ផ្សារភ្ជាប់ចំណេះដឹងទ្រឹស្ដីដែលនិស្សិតបានសិក្សាក្នុងថ្នាក់ ទៅនឹងការអនុវត្តជាក់ស្ដែង ដើម្បីពង្រឹងការយល់ដឹង និងជំនាញវិជ្ជាជីវៈ ដូចជាជំនាញសេដ្ឋកិច្ច ច្បាប់ និងរដ្ឋបាលសាធារណៈ

៣. ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងសីលធម៌។

Leave a Reply

Your email address will not be published. Required fields are marked *