លោកបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១៩..!

 

ថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦

លោកបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១ នៃឃុំរលាំងចក និងពិធីផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជន ឃុំរលាំងចក ។

ដោយមានការចូលរួមពី ៖ លោក អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំរលាំងចក លោក លោកស្រី សមាជិក សមាជិក ក្រុមការងារ លោកប្រធានគណបក្សឃុំ ប្រធានសាខាបក្សភូមិ ព្រមទាំងលោក លោកស្រី ជាអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕

#រាយការណ៍ដោយ ញៀប ចាន់#

Leave a Reply

Your email address will not be published. Required fields are marked *