ស្វាយរៀង@.ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មានរថយន្តធន់ធំៗជាច្រេីន បានដឹកទំនិញគ្រប់ប្រភេទ ដឹកឆ្លងកាត់មូលដ្ឋានដែលប្រជាពលរដ្ឋរស់នៅ ជាមួយគ្នានោះផងដែរពួកគាត់ក៏មិនសប្បាយចិត្ត ដោយសារតែមានរថយន្តដឹកទំនិញខាងលើ បានបភ្លិចបំផ្លាញផ្លូវរបស់ពួកគាត់ ដែលកំពុងប្រកបរបររកស៊ីប្រចាំថ្ងៃ ។
ប្រជាពលរដ្ឋដែលរស់នៅ ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឲ្យដឹងថា មានក្រុមឈ្មួញវៀតណាម ជាច្រេីន បានសម្រុកដឹកជញ្ជូនទំនិញគេចពន្ធ នឹងបង់ពន្ធមិនគ្រប់ ថែមទាំងបានដឹក ទំនិញលេីសទម្ងន់ដែមទៀតផង ងាយនិងបង្ករអោយមានផលប៉ះពាល់ និងទទួលរងការខូតខាតលេីផ្លូវសារធារណៈជាដេីម ដោយសារតែមានរថយន្តដឹកទំនិញ ខាងលេី សង្ស័យបង់ពន្ធ មិនគ្រប់ ដឹកចេញចូល យ៉ាងពេញបន្ទុកតាមច្រកព្រំដែនខាងលើ រីឯ លោកមេប៉ុស្តិ៍ និងសមត្ថកិច្ចពាក់ព័ន្ធ និងមន្រ្តីគយ នៅច្រកព្រំដែនសំរោងទទួលផលប្រយោជន៍ កប់ក្តោង ពីឈ្មួញរកស៊ីដឹកទំនិញទុច្ចរិត គ្រប់ប្រភេទ ពីការឆ្លងកាត់ព្រំដែន ។
ដូច្នេះហើយទើបសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀង និងនាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនសំរោង អាចប្រើអំណាចនិងតួនាទីរបស់ខ្លួនប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុង១ខែៗ ប្រហែលជាអាងខ្នងអាងខ្សែបង្អែកយ៉ាងរឹងមាំ នៅពីក្រោយខ្នងហេីយ ទេីបបានជាបណ្ដែតបណ្ដោយ ឲ្យបក្សពួកឈ្មួញ ដឹកជញ្ជូនទំនិញ គេចពន្ធគ្របតង់ជិតៗ ដឹកឆ្លងដែន ចេញចូលបានដោយសេរី ដោយមិនខ្វល់ពីការរិះគន់ នោះទ្បេីយ។
ជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ក្នុងស្រុកចន្ទ្រាខេត្តស្វាយរៀង សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និង លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មេត្តាពិនិត្យឡេីងវិញខ្លះផង ចំពោះ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វេភាគីសំរោង ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធ ច្រកនេះបេីនៅតែ បណ្ដែតបណ្ដោយ ឲ្យក្រុមឈ្មួញតូច ធំ នាំទំនិញគេចពន្ធ និងបង់ពន្ធនិងគ្រប់
តាមរថយន្តដឹកទំនិញគ្រប់ប្រភេទ ចេញចូលទាំងយប់ទាំងថ្ងៃ ដោយមិនមានការត្រួតពិនិត្យ និងគ្មានវិធានការទប់ស្កាត់លើរថយន្តគ្រប់ប្រភេទទាំងនោះ ។

