សេចក្តីបំភ្លឺព័ត៌មាន៖
——–
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ បង សូមជម្រាបជូនសាធារណជន បានជ្រាបថា នៅយប់ថ្ងៃទី ២៦ ខែ មេ សា ឆ្នាំ ២០២៦ មានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមនូវព័ត៌មានពីករណី នាំទំនិញឆ្លងដែនដោយខុសច្បាប់នៅចំ ណុចភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុ កភ្នំព្រឹក ខេត្តបាត់ដំបង …
រហូតមកដល់ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៦ នេះក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក និងស្រុកពាក់ព័ន្ធស្ថិតនៅចំណុចកើតហេតុខាងលើកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្នុងការកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្តិ និងអ្នករួមគំនិតប្រព្រឹត្តិអំពើល្មើសនេះយកទៅអនុវត្តតាមផ្លូវច្បាប់។
ដូចបានជម្រាបជូនខាងលើ សូមសា ធារណជនជ្រាបជាព័ត៌មាន និងសូមបន្តចូលរួមសហការផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាលដើម្បីរួមចំណែកក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបនូវអំ ពើល្មើសច្បាប់នៅក្នុងមូលដ្ឋានប្រ កបដោយប្រសិទ្ធភាព សូមអរគុ ណ៕

