@:ខណ្ឌដង្កោ@: នៅយប់ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦នេះ÷
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក ប៊ុន ណារុំ អភិបាលរងខណ្ឌដង្កោ តំណាងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាល
ខណ្ឌដង្កោ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវជាតិលេខ២ ទល់មុខបុរីកាំងម៉េ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយមានការសហការចូលរួម កងរាជអាវុធហត្ថខណ្ឌ និងកងកម្លាំងរដ្ឋបាលប៉ុស្តិ៍ព្រៃកំពឹស សហការជាមួយនឹងកម្លាំងប្រជាការពារខណ្ឌ បានចុះល្បាតតាមគោលដៅនីមួយៗ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន៕
#រាយការណ៍ដោយ ញៀប ចាន់ #

