ប្រភពព័ត៌មានពីក្រុងប៉ោយប៉ែតបង្ហើបថា បទល្មើសជាច្រើនមិនត្រូវបានព័ត៌មានចុះផ្សាយគឺដោយសារមានបុគ្គលម្នាក់ឈ្មោះ គង់ រ៉ាវ៉ាត់ ជាអ្នកបែងចែកកញ្ចប់មិនឲ្យមានការចុះផ្សាយ.!

បន្ទាយមានជ័យ៖ បទល្មើសជាច្រើនមិនងាយមានការបែកធ្លាយ និងមានការផ្សព្វផ្សាយ ដោយសារមានបុគ្គលមានឥទ្ធិពលម្នាក់មានឈ្មោះ គង់ រ៉ាវ៉ាត់ អ្នកថតរូបជូនលោកអភិបាលក្រុង ហើយជាអ្នករត់ការបិត និងបែងបែកកញ្ចប់ជូនអ្នកផ្សព្វផ្សាយដើម្បីជាថ្នូរមិនឲ្យផ្សាយ និង Post។

ការចាត់ចែងកញ្ចប់នេះគឺដូចជាកន្លែង ខារ៉ាអូខេ ដែលបង្កប់សេវាវ៉ៃឡើង(ប្រើប្រាស់ថ្មាំញៀន) ទីតាំងបើកល្បែងលួចលាក់ រួមទាំងកន្លែងអនឡាញផ្សេងៗទៀត។

បើទោះជាយ៉ាងណា នេះគឺជាប្រភពដែលអង្គភាពយើងទទួលបាន មានតែអាជ្ញាធរមានសមត្ថកិច្ចទេ ដែលអាចស៉ើបអង្កេតបន្ថែមបាន ថាតើបុគ្គលនេះ ពិតជាបានប្រព្រឹត្ត ហើយជាអ្នកបិតបាំងបទល្មើសមែន ឬ យ៉ាងណា? ហើយបទល្មើសដែលបិទបាំងនោះមានពាក់ព័ន្ធបទល្មើសអនឡាញស្កេម(Online Scam) ដែរ ឬ ទេ?

ចំពោះករណីនេះ បើតាមបង្ហោះរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះ Dr. Soun Seryratha បានបង្ហោះថា៖ប្រភពព័ត៌មានពីក្រុងប៉ោយប៉ែតបង្ហើបថា« ក្រសួងព័ត៌មាន គួរបោសសំអាតក្រុមកាសែត Online ដែលចេញមុខការពារបិទបាំង Scams Online ឲ្យអស់! ពិសេសនៅប៉ោយប៉ែត បន្ទាយមានជ័យ! »

ចំពោះករណីនេះអាចដូចជាការលើកឡើងព្រោះកម្រឃើញមានការផ្សព្វផ្សាយពីបទល្មើសថ្នាំញៀន និងល្បែងផ្សេងៗនៅក្រុងប៉ោយប៉ែតគឺឃើញមានតែការបង្ក្រាបតែម្តង!

ទោះជាយ៉ាងណាក្តីអង្គភាពសារព័ត៌មានយើងនៅរង់ចាំតាមដានបន្តទៀត! មានតែអាជ្ញាធរ សមត្ថកិច្ចទេទើបអាចមានវិធានការ និងដោះមន្ទិលសង្ស័យពីសំណាក់មហាជនបាន៕

Leave a Reply

Your email address will not be published. Required fields are marked *