លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត លោកសាស្រ្តាចារ្យជំនួយ ចាន់ សុភ័ស្ត ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំដាក់ផែនការ ការពារសន្តិសុខ…!!

 

ថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦÷

@:កំពុងស្ពឺ@: លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត លោកសាស្រ្តាចារ្យជំនួយ ចាន់ សុភ័ស្ត ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំដាក់ផែនការ ការពារសន្តិសុ សវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលនឹងអញ្ជើញក្នុងកម្មវិធីព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣,០០០គ្រួសារ ដោយឥតគិតថ្លៃ ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃខាងមុខនេះ ។

ដោយមានការចូលរួមពី ៖ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ លោកអភិបាល អភិបាលរង ក្រុង ស្រុក ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕

#រាយការណ៍ដោយ ញៀប ចាន់#

Leave a Reply

Your email address will not be published. Required fields are marked *