លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«បទប្បញត្តិច្បាប់ស្តីពីការងារ..!!

ថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ?

@:កំពុងស្ពឺ@: លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«បទប្បញត្តិច្បាប់ស្តីពីការងា» ដល់រដ្ឋបាលរោងចក្រ សហជីព និងប្រតិភូបុគ្គលិក សហគ្រាស ក្រុមហ៊ុនរោងចក្រ ក្នុងខេត្តកំពង់ស្ពឺ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ នៃអាគាររដ្ឋបាលខេត្ត ។

ដោយមានការចូលរួមពី ៖ លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក លោក លោកស្រី ជាបុគ្គលិករដ្ឋបាល ជាសហជីព រោងចក្រ ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕

#រាយការណ៍ដោយ ញៀប ចាន់#

Leave a Reply

Your email address will not be published. Required fields are marked *