រដ្ឋបាលខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០​ អាណត្តិទី៤ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខណ្ឌ ក្រោមអធិបតីភាពលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ..!!

ព្រឹកថ្ងៃចន្ទ​ ៨កេីត ខែមាឃ​ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០២៦​÷

រដ្ឋបាលខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០​ អាណត្តិទី៤ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខណ្ឌ ក្រោមអធិបតីភាពលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ។

👉ដោយមានការចូលរួមពីលោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរង គណៈនាយករដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ លោក លោកស្រីប្រធានការិយាល័យទាំង១១ លោកស្រីអនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដង្កោ តំណាងសាខាពន្ធដាខណ្ឌដង្កោ លោកប្រធានការិយាល័យគយ និង រដ្ឋាករខណ្ឌ លោកប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌ និងលោក លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំង១២។
ក្នុងកិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈអង្គប្រជុំចំនួន ៥រួមមាន៖
👉១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩​ របស់ក្រុមប្រឹក្សាខណ្ឌដង្កោ
កាលពីថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២៥។
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា​ ឆ្នាំ២០២៦​របស់រដ្ឋបាលខណ្ឌដង្កោ។
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងណែនាំស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​(២០២៧-២០២៩)​ និងសេចក្តីព្រាងប្រតិទិនស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩)​ របស់រដ្ឋបាលខណ្ឌដង្កោ។
៤-ពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌ ប្រចាំខែធ្នូ​ ឆ្នាំ២០២៥។
៥-បញ្ហាផ្សេងៗ៕

#ប្រភពពីរដ្ធបាលដង្កោ#

#រាយការណ៍ដោយ ញៀប ចាន់

Leave a Reply

Your email address will not be published. Required fields are marked *