

នៅថ្ងៃចន្ទ ១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៧.០០នាទីព្រឹក÷
@:ខណ្ឌដង្កោ@: លោក វរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងប្រជុំជួរគោរពទង់ជាតិ នៅអធិការដ្ឋាននគរបាលខណ្ឌដង្ក ដោយមានការចូលរួម ពីលោក លោកស្រី អធិការរង លោកនាយផ្នែក នាយប៉ុស្ដិ៍ នាយរងផ្នែក នាយរងប៉ុស្ដិ៍ និងមន្ត្រីក្រោមឱវាទរដ្ឋបាលប៉ុស្តិ៍ទាំង 12មកចូលរួមប្រជុំជួរ ក្រោយពីគោរពទង់ជាតិរួច លោកអធិការក៏បាន០ផ្សព្វផ្សាយផែនការរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ ។
លើសពីនេះ លោកអធិការបានឲ្យកម្លាំងទាំងអស់បន្តយកចិត្តទុកដាក់លើការងារសន្ដិសុខ អន្តោប្រវេសន៍ ការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធិភាព ជាពិសេសេបង្ក្រាបក្រុមក្មេងទំនើង ព្រមទាំងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ៕
#រាយការណ៍ដោយ ញៀប ចាន់#

