ខេត្តព្រៃវែង@.នេះបេីយោងតាមប្រសាសន៍របស់ថ្នាក់ដឹកនាំ ស្តីពីការរឹតបន្តឹងជុំវិញករណី លេីការទប់ស្កាត់បង្រ្កាបល្បែងសុីសងស្តីពីការបិតមិនអនុញ្ញាតមិនអោយកេីតមាន នូវការបេីកលេងល្បែងសុីសងគ្រប់ប្រភេទ ទាំងទ្បាយណា ដែលនៅតែបន្តបេីកជាដដែលៗ ក្នុងមូលដ្ឋានតាមភូមិសាស្ត្រនីមួយៗ របស់ខ្លួន និង តាមបណ្តាលឃុំស្រុកមួយចំនួន ខេត្ត ព្រៃវែង នៅតែបន្តបេីកភ្លៀងខៀវ កេីតនូវល្បែងសុីសង ជល់មាន់តាមទូរទស្សន៍អនទ្បាញ ព្រោងព្រាត នាបច្ចុប្បន្ននេះ ក្នុងខេត្តព្រៃវែងទាំងមូល ។
នេះបេីយោងតាមសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋដោយបានសង្កេតថា ទីតាំងខាងលេី នៅតែបន្តបេីកលេងបានដោយសារី ដោយគ្មានខ្វល់ពីសំណាក់ផ្លូវច្បាប់ របស់
លោកវរសេនីយ៍ឯក ជា ហេង អធិការនគរបាល ស្រុកពាមជរទេឬ ។ ជាការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ស្មេីដល់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមមេត្តា ចុះពិនិត្យ និងមានវិធានការ ចុះបង្រ្កាបលេីទីតាំងបេីកបនល្បែងសុីសង ជល់មាន់តាមទូរទស្សន៍អនទ្បាញ ដែលមានទីតាំងស្ថិតនៅ ក្នុង ភូមិសាស្រ្ត សាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង មេត្តាចុះទប់ស្កាត់និងមានវិធានការចុះបង្រ្កាបតាមការជាក់ស្នេីងផងទាន។
ប្រជាពលរដ្ឋក៏ដូចជាមហាជន ទូទួចសុំស្មេីដល់អាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជា សមត្ថកិច្ចក្នុងមូលដ្ឋាន ដោយក្តីសង្ឃឹមយ៉ាងមុតមាំថា និងរងចាំមេីល ចំណាត់ការក្តៅរបស់
ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយស្តីពីការរឹតបន្តឹង ជុំវិញករណីការចុះបង្ក្រាបនូវបនល្បែងសុីសងគ្រប់ប្រភេទកេីតមានក្នុងភូមិសាស្ត្រ។
បច្ចុប្បន្នទីតាំងខាងលេី កំពុងតែសប្បាយចិត្ត និងបេីកលេងនូវបនល្បែងសុីសង បានដោយសេរីគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់ របស់អាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន នៅហាក់គ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយនោះ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕


