លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដឹកនាំកម្លាំងប្រជុំជួរគោរពទង់ជាតិ..!
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងប្រជុំជួរគោរពទង់ជាតិ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមានការចូលរួម ពីលោក លោកស្រី អធិការរង លោកនាយផ្នែក នាយប៉ុស្ដិ៍ នាយរងផ្នែក នាយរងប៉ុស្ដិ៍ និងមន្ត្រីក្រោមឱវាទទាំងអស់។
ក្រោយពីគោរពទង់ជាតិរួច លោកអធិការក៏បានផ្សព្វផ្សាយផែនការរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ ។
លោកអធិការបានឲ្យកម្លាំងទាំងអស់បន្តយកចិត្តទុកដាក់លើការងារសន្ដិសុខ អន្តោប្រវេសន៍ បង្ក្រាបក្រុមក្មេងទំនើង ព្រមទាំងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ៕
#ដកស្រុកអត្ថបទប្រភពពីរ អធិការនគរបាលដង្កោ#
#រាយការណ៍ ដោយ ញៀប ចាន់#
☎️.012607214

