ថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥÷
@:កំពុងស្ពឺ@: លោកបណ្ឌិត តូច ប៉ូលីវ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោកស្រី អនុប្រធានក្រុមការងារ និងលោកមេឃុំ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួ ជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនដល់ក្រុមគ្រួសារកងទ័ព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលមានទីលំនៅក្នុងឃុំរលាំងចក ខេត្តកំពង់ស្ពឺ ចំនួន ៦គ្រួសារ ដែលពុំទាន់បានទទួលកាលពីចែកជូនវគ្គមុន ។
មានប្រសាសន៍ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជូនដល់បងប្អូនក្រុមគ្រួសារកងទ័ព ផងដែរ ។
ដោយមានការចូលរួមឧបត្ថម្ភពី ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ លោកជំទាវប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំរោងទង លោកប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានឃុំរលាំងចក ចូលរួមជាមួយ ឯកឧត្តម ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ថែមទៀតផង ៕
#រាយការណ៍ដោយ ញៀប ចាន់
☎️. 012607214

