ប្រទេសអូស្ត្រាលី ៖ ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពសពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីនាយកទីភ្នាក់ងារឆ្មាំសមុទ្រអាស៊ីលើកទី២១ (HACGAM) នៅប្រទេសអូស្រ្តាលី ។
ក្នុងកិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីនាយកទីភ្នាក់ងារឆ្មាំសមុទ្រ នៃបណ្ដាប្រទេសចំនួន២៣ និងអង្គការចំនួន០២ (ReCAAP និងUNODC) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយយុទ្ធសាស្ត្រយូរអង្វែង ដើម្បីឆ្លើយតបចំពោះការវិវឌ្ឍការគម្រាមកំហែងសន្តិសុខដែនសមុទ្រស៊ីវិល សុវត្ថិភាពដែនសមុទ្រ និងការការពារបរិស្ថាន ព្រមទាំង ជំរុញគោលដៅនៃផែនការចក្ខុវិស័យ២០៣០ ។

