ក្រុមឈ្មួញសម្រុកយកគ្រឿងចក្រ ជីកកកាយដីព្រៃក្បែរភ្នំយករ៉ែ និងលោហៈធាតុផ្សេងៗមានតម្លៃនិងដើម្បីពិនិត្យយកទៅលក់នៅឯប្រទេសក្រៅ អាជ្ញាធរធរពាក់ព័ន្ធហាក់ដូចនៅស្ងៀម.?

ខេត្តកំពត៖ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជ័យសេនា ឃុំតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត បានបង្ហេីបប្រាប់ដល់បណ្ដាញផ្សព្វផ្សាយព័ត៌មានយេីងថា៖ បច្ចុប្បន្នឃើញក្រុមឈ្មួញកំពុងធ្វើសកម្មភាព ដូច្នេះទៅណាសុំ សារព័ត៌មាន សូមជួយផ្សាយអំពីការទន្ទ្រានយករ៉ែ និងលោហៈធាតុជាច្រើននៅ (ភ្នំស្រង៉ា) ដែលជាសម្បត្តិធម្មជាតិសុទ្ធសាធរបស់ខ្មែរ ដែលអត់កាត់ថ្លៃបានដើម្បីចរាចរណ៍លក់នៅក្រៅប្រទេសបាន។នេះជាសេចក្តីជូនដំណឹងជម្រាបជូនដល់ លោក ម៉ៅ មៀន អភិបាលស្រុកឈូក និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរ៉ែ និងថាមពលដើម្បីឱ្យលោកបានដឹងនិងជ្រាបជាព័ត៌មានផងទាន។

ស្ថាបននៃបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើងនឹងរង់ចាំប្រភពព័ត៌មានជាបន្តបន្ទាប់ទៀត ដើម្បីជម្រាបជូនដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានដឹងអំពីសកម្មភាពក្រុមឈ្មួញ ដែលធ្វើការគាស់កកាយយករ៉ែ និងលោហៈធាតុមួយចំនួន ដែលជាមរតកធម្មជាតិខ្មែរដែលជាសម្បត្តិដ៏មានតម្លៃមហាសាលរបស់កម្ពុជា។ ពាក់ព័ន្ធករណី ខាងលើនេះដែរ សារព័ត៌មានយើងបានទំនាក់ទំនងទៅ ម៉ៅ មឿន អភិបាលស្រុកឈូក ដោយលោកបានបញ្ជាក់វិញថា ៖ លោកអត់ដឹងទេ ( កាយភ្នំយករ៉ែ) ដោយអោយទៅទាក់ទងសួរនាំទៅ សួរខាងមន្ទីររ៉ែនិងថាមពលខេត្តកំពតវិញ។

តាមប្រភពបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា ៖ រ៉ែនៅតាមតំបន់ភ្នំនានា នៅតាមស្រុកឈូកនេះ គឺរែមាសនៅខ្ចីៗនោះទេ!។ ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋក៏ដូចជាមហាជន ក៏សូមសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ មេត្តាពិនិត្យស្ថានភាពពីសកម្មភាព របស់ក្រុមឈ្មួញដដែលកំពុងតែធ្វើសកម្មភាពជីកកកាយដីព្រៃក្បែរភ្នំដើម្បីយកសារធាតុលោហៈនិងសារធាត់ដែលមានតម្លៃ ដើម្បីពិនិត្យនិងយកទៅលក់នៅឯប្រទេសក្រៅ បញ្ជាក់ជូនថាបើនៅតែបន្តហើយក្រុមឈ្មួញខាងលើនៅតែបន្តធ្វើសកម្មភាពធនធានធម្មជាតិនិងបាត់បង់ជាក់ជាមិនខាន ។

………………………..សូមចុចវីដេអូខាងក្រោមនេះ..

 

ជាពិសេសផងនោះក៏សូមសំណូមពរដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកអភិបាលស្រុកឈូក និងមន្ត្រីជំនាញពាក់ព័ន្ធមន្ទីរឧស្សាហកម្មរ៉ែ សូមមេត្តាគួរពិនិត្យនិងពិចារណាតាមការគួរពីការបាត់បង់ធន់ធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋដែលបច្ចុប្បន្នក្រុមឈ្មួញខាងលើកំពុងតែធ្វើសកម្មភាពព្រោះតែផលប្រយោជន៍បុគ្គល បានធ្វើឱ្យបាត់បង់ផលប្រយោជន៍រួមសាធារណៈរបសរដ្ឋ។

ពីប្រជាពលរដ្ឋ សូមអរគុណ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត

.លោក ម៉ៅ មៀន អភិបាលស្រុកឈូក

Leave a Reply

Your email address will not be published. Required fields are marked *