រោងចក្រផលិតបារីគ្មានស្លាក”យីហោ” ត្រូវបានដុតបំផ្លាញចោលមានសារធាតុញៀនមួយចំនួន បានធ្វេីអោយប៉ះពាល់ដល់បរិស្ថានសារធារណៈ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ អាជ្ញាធរពាក់ព័ន្ធមិនគួរមេីលរំលង.! 

រាជធានីភ្នំពេញ :ដោយយោងតាមសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ បានបង្ហេីបថា គេសង្កេតឃេីញមានទីតាំងរោងចក្រផលិតបារីរបស់ចិនមួយកន្លែងដែលស្ថិតនៅក្នុងភូមិអន្លង់គង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាកន្លែងផលិតបារី ដោយសង្ស័យថាមានសារធាតុញៀន ធ្វើអោយមានផលប៉ះពាល់សុខភាព ក្លិនជះចេញពីរោងចក្រផលិតបារី មានការប៉ះពាល់ដល់ប្រជាពលរដ្ឋជាខ្លាំង។

នេះបេីយោងតាមការលើកឡើងរបស់មជ្ឈដ្ឋានទូទៅក៏ដូចជាប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះដែលបានជម្រាបជូនជាសារព័ត៌មានមកកាន់អង្គភាពយេីងខ្ញុំ ពីផលប៉ះពាល់ដេីម្បីជួយផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ដេីម្បីបានដឹងពីព័ត៌មានខាងលេី ចុះទៅពិនិត្យអង្កេតមើលអំពីស្ថានភាព និងបរិយាកាស និងផលប៉ះពាល់បរិស្ថាន ជាដេីម ទាំងអស់នោះ អោយបានឃើញមានភាពមិនប្រក្រតីខ្លះ ពីការផលិតរបស់រោងចក្រមួយនេះដោយបានសង្ស័យ រោងចក្រផលិតបារី ទីពីររោងចក្រទាំងនេះមិនបានលើកស្លាកយីហោនោះទេ ដេីម្បីឲ្យស្របទៅនឹងនីតិវិធីច្បាប់។

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង ក្នុងនាមគណ:មេបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធនានា ទាំងអស់សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងរោងចក្រផលិតបារី ដែលកំពុងប្រព្រឹត្តបទល្មើស ផលិតសារធាតុ ខុសច្បាប់ដើម្បីនាំចេញទៅបរទេស ដោយយោងនៅចំណុច គ្មានឈ្មោះឬគ្មានស្លាក”យីហោ”ដើម្បីបញ្ជាក់ ដោយមិនដឹងថា មានច្បាប់អនុញ្ញាតិបញ្ជាក់អោយបានត្រឹមត្រូវឬមួយយ៉ាងណានោះទេ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទ ជាដើម។

រោងចក្រផលិតបារីគេចពន្ធខុសច្បាប់មួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅបរទេស គេចពន្ធ លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។
ទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

មជ្ឈដ្ឋានទូទៅក៏ដូចជាអង្គការសង្គមស៊ីវិលនៅតែទទួចម្ដងហើយម្ដងទៀតថាសូមឱ្យមន្ត្រីពាក់ព័ន្ធ អាជ្ញាធរខណ្ឌដង្កោ អាជ្ញាធររាជធានីភ្នំពេញ សូមមេត្តាលៃលកពេលវេលាចុះត្រួតពិនិត្យទីកន្លែងផលិតបារីដែលមិនមានលើកស្លាកយីហោហើយបានត្រឹមត្រូវដើម្បីជៀសវាងរាល់ការរិះគន់ទាំងឡាយណាដែលនាំឱ្យប៉ះពាល់ទៅដល់កិច្ចការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានឋិតខំទប់ស្កាត់រាល់អ្វីដែលជាសកម្មភាពមិនប្រក្រតីនៅក្នុងសង្គម និងនាំឱ្យប៉ះពាល់ដល់កិច្ចដំណើរការដឹកនាំគោលនយោបាយរបស់ជាតិផងដែរ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *