សង្វៀនមាន់ជល់ បៀរអាប៉ោងនិងយូគី ស្ថិតនៅភូមិសង្គមមានជ័យថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងបើកលេងបានដោយសេរី យ៉ាងគគ្រឹកគគ្រេង គ្មានការបង្រ្កាប .!

ខេត្តត្បូងឃ្មុំ ប្រភពពលរដ្ឋរស់នៅភូមិសង្គមមានជ័យថ្មី បានអោយដឹងថា សង្វៀនល្បែង ស៊ីសងជល់មាន់បៀអាប៉ោងនិងយូគី ខ្នាតយក្សមួយកន្លែងរបស់លោក ស្រ៊ុន ម៉េងលឹម កំពុងតែបើកដំណើរការទទួលភ្ញៀវក្រុមញៀនល្បែងមកលេងយ៉ាងសប្បាយ គគ្រឹកគគ្រេងស្រែកហ៊ោពេញចំការកៅស៊ូ ស្ថិតនៅក្នុងភូមិសង្គមមានជ័យថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមិនមាន ការរំខានទៅដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានឡើយ ប្រជាពលរដ្ឋកើតជាចម្ងល់ឆ្ងល់ថា តើ ល្បែងស៊ីសងជល់មាន់និងអាប៉ោង យូគីរបស់លោក ស្រ៊ុន ម៉េងលឹម មួយកន្លែងនេះចុះហេតុអ្វីបានមិនដែលឃើញមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះមកទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ? ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធររួមនិងសមត្ថកិច្ចមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជាស្រវ៉ាំងភ្នែក ងាប់ត្រចៀកស្ដូក មើលមិនឃើញស្ដាប់មិនឮ អ្វីទាំងអស់?

(សុភាសិតមួយឃ្លាពោលថា)អ្នកឈ្នេះមុខខ្លាញ់អ្នកចាញ់មុខសេះ អស់ទំរែសអង្គុយទាយ!ប្រែទឹកមុខក្រៀមក្រំប្រឈម ជំពាក់គេនិងត្រូវដោះបំណុល អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា។កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះ ប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។ព្រោះថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ ។ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គមនិងអំពើចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។

អាស្រ័យហេតុនេះពលរដ្ឋស្នើសុំដល់លោក ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាពិសេសលោក ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ មេត្តា អន្តរាគមន៍ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងសង្វៀនល្បែងសុីសង មាន់ជល់ បៀ អាប៉ោង យូគី របស់លោក ស្រ៊ុន ម៉េងលឹម ចល័តលេងនៅត្រង់ចំណុចខាង លើដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យនូវ បានគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។

រីឯលោក ស៊ាង ធារិន្ទ មេប៉ុស្តិ៍មេមត់ ភ្នាក់ងារយើង បានទូរស័ព្ទចំនួនពីរដងរាយការណ៍ជូនគាត់ប៉ុន្តែមិនមានអ្នកលើកទូរស័ព្ទ។ចំណែកលោក ប៉ោង ស៊ីណាត អធិការស្រុកមេមត់ ភ្នាក់ងារយើងបានរាយការណ៍ជូនគាត់ដែរ លោកក៏បានសួរថាទីតាំងនៅកន្លែងណាហើយអរគុណក៏ចុចបិទទូរស័ព្ទតែម្ដង។បច្ចុប្បន្ននេះសង្វៀនល្បែងសុីសងមាន់ជល់ បៀ អាប៉ោង យូគីមួយកន្លែងនេះនៅតែចល័តរហូតគ្មានញញើតអ្វីទាំងអស់។

 

Leave a Reply

Your email address will not be published. Required fields are marked *