ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី ឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រ រដ្ឋបាលសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដែលបានចង្អុលបង្ហាញពីលោកស្រីអភិបាល នៃគណៈអភិបាល ខណ្ឌដង្កោ រួមជាមួយនឹងលោកអធិការខណ្ឌ បានបញ្ជាមន្ត្រីក្រោកឱវាទ សហការជាមួយកម្លាំងរដ្ឋបាលប៉ុស្តិ៍ ព្រៃស ដឹកនាំដោយលោក សួស ភីរ៉ា បានចុះត្រួតពិនិត្យតាមគោលដៅនីមួយៗ ដើម្បីទប់ស្កាត់ ប្រព័ន្ធឆបោកតាមអនឡាញ នៅមូលដ្ឋានភូមិឃុំមានសុវត្ថិភាព ដើម្បីធានាបាន គ្មានបទល្មើសឆបោកល្បែងភ្នាល់តាមអនឡាញដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន៕
#រាយការណ៍ ដោយ ញៀប ចាន់#

