ក្រុងបាវិតបានបញ្ជាក់ឲ្យដឹងថាឈ្មួញតូចធំសម្រុកដឹកជញ្ជូនផ្កាបន្លែផ្លែឈើត្រីសាច់តាមរថយន្តសាន់កូរ៉េនិងតាមរម៉កម៉ូតូយ៉ាងគំហុករាល់ថ្ងៃរីឯលោកមេប៉ុស្តិ៍នគបាលការពារព្រំដែនមនោរម្យមិនទាន់ទប់ស្កាត់ឲ្យបានត្រឹមត្រូវនោះទេ.!

ខេត្តស្វាយរៀង@ប្រភព ពីពលរដ្ឋ មួយរយៈចុង ក្រោយ ឈ្មួញសម្រុកដឹកជញ្ជូន ទំនិញគេចពន្ធឆ្លងដែនទៅវៀតណាម ផ្កាដាក់ជាប្រភេទកេះឡាំង និងបន្លែ ផ្លែឈើ ត្រី សាច់ ចេញពីវៀតណាម ចូលមកខ្មែរ យ៉ាងរលូន ចូលតាមច្រករបៀងការពារព្រំដែនមនោរម្យ ពេញបន្ទុក ស្ថិតនៅ ក្រុងបាវិត ខេត្តស្វាយរៀង រីឯ មេប៉ុស្តិ៍ជាអ្នកបេីកភ្លើងខៀវ ទេីបពួកឈ្មួញហ៊ានធ្វេីអ្វីៗ តាមអំពើចិត្ត។

បញ្ហានេះទេីបប្រជាពលរដ្ឋអំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ពិនិត្យឡេីងវិញខ្លះផង ចំពោះ សមត្ថកិច្ចពាក់ព័ន្ធ និងមេច្រក

មនោរម្យបណ្ដែតបណ្ដោយ ឲ្យក្រុមឈ្មួញតូចធំ នាំទំនិញគេចពន្ធតាមរថយន្តម៉ូតូរម៉កម៉ូតូចូលមកស្រុកខ្មែរយ៉ាងពេញបន្ទុករាល់ថ្ងៃ មិនទាន់មានវិធានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។ ព័ត៌មាន បឋម រាយការណ៍ ដោយ លោក ហុិន សុខុន

Leave a Reply

Your email address will not be published. Required fields are marked *