បែកធ្លាយ.! រឿងប្រពន្ធដើម លោកអភិបាលស្រុកស្រីសន្ធរ ផុសដៀមដាម បន្ទាប់ពីបែកធ្លាយ ដឹងប្តី កំហូចរបស់ខ្លួនលួចលាក់មានប្រពន្ធចុង និងបានសង់ផ្ទះថ្មីដ៏ស្កឹមស្កៃថែមទៀតផង.!

ខេត្តកំពង់ចាម៖ ទំនងជាមានសភាពឈឺចាប់ក្នុងចិត្តក្នុងនាមជាភរិយាស្របច្បាប់ប្រពន្ធដើម នៅពេលលេចធ្លាយ ថាប្តី ដែលមានតួនាទីជាមន្ត្រី

ឋានៈជាអភិបាលស្រុកស្រីសន្ធរ នៃរដ្ឋបាលខេត្តកំពង់ចាម បែរជាអាចធ្វើទង្វើលួចលាក់ក្បត់ចិត្តប្រពន្ធ ទៅលួចមានស្រីថ្មី ថែមទាំងធ្វើផ្ទះថ្មីឲ្យគូរស្នេហ៍ឡើងធំស្កឹមស្កៃ និងបានរៀបចំកម្មវិធីឡើងគេហដ្ឋានយ៉ាងគគ្រឹកគគ្រេង ឋិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាម ភរិយារបស់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានទំលាយសារយ៉ាងជ្រាលជ្រៅតាមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖

«ចង់បានអាខ្មៅ និងដំណែកប្រពន្ធអភិបាលស្រុក…….យកទៅចុះ ហេង លីដា ខ្ញុំសុំចាកចេញហើយអ្នកឈ្នះហើយ»។

សំណេរខាងលើនេះត្បិតខ្លីបន្តិច ប៉ុន្តែអាចដឹងបានថាសាច់រឿងវែង ថែមទាំងលាយឡំការឈឺចាប់យ៉ាងខ្លាំងដូចត្រូវគេចាក់រាប់ពាន់លានកាំបិត ព្រោះន័យថា «សុខចិត្ដចាកចេញ បោះបង់ទាំងឡាន បោះបង់ទាំងប្តី ដែលជាអភិបាលស្រុក»។

ទាក់ទិនរឿងរ៉ាវស្នេហាលួចលាក់ របស់ចៅហ្វាយស្រុកសម្បូរស្នេហ៍ខាងលើនេះសារព័ត៌មានយើង

មិនអាចសុំការបកស្រាយបញ្ជាក់ពីលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បាននោះទេ ដោយទូរស័ព្ទ ហៅចូលមិនទទួល

សំណេរក្នុងតេលេក្រាមអានហើយ មិនព្រមបកស្រាយមិនឆ្លើយតប ស្របពេលប្រភពព័ត៌មាន បានបង្ហើបថា «ស្រីស្នេហ៍ជាប្រពន្ធចុង គឺជាស្រ្តីមានប្តីទៅហើយ»។

យ៉ាងណានេះគ្រាន់តែ ជារឿងជីវិតឯកជនប៉ុណ្ណោះ ប៉ុន្តែបើមិនចេះរក្សាការសម្ងាត់

ស៊ីហើយមិនចេះជូតមាត់ ភ្លាត់ដល់ប្រពន្ធដើម អាចជាកើតរឿងធំ ដំណែងមន្ត្រីថ្នាក់ចៅហ្វាយស្រុកស៊ីប្រាក់រាស្ត្រ តើឲ្យរាស្ត្រគោរពជឿជាក់យ៉ាងម៉េច

មន្ត្រីស៊ីប្រាក់ខែរាជការគួរណាស់តែធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋទូទៅ មិនគួរធ្វើគំរូអាក្រក់ ឲ្យរាស្ដ្រស្អប់ខ្ពើម!

មន្ត្រីបែបនេះកាន់តែមិនគួរបើប្រាក់ខែពីប្រជាពលរដ្ឋ ទៅធ្វើទង្វើឆ្គាំឆ្គងស៊ីហើយមិនចេះជូតមាត់ភ្លាត់ដល់មហាជនដឹងដល់ប្រពន្ធ!!

សាធារណះជនសួរថា ឯណាទៅលុយប្រាក់ខែចំណាយលើប្រពន្ធដើម ឯណាទៅលុយយកឲ្យស្រីស្នេហ៍ជាប្រពន្ធចុង ហេតុអ្វី ធ្វើជាចៅហ្វាយស្រុកទាំងមូល បែរជាធ្វើអំពើផ្ទុយច្បាប់ឯកពន្ធភាព៕

អង្គភាពសារព័ត៌មាន ខ្មែរប្រជាប្រិយ បានព្យាយាម ខលទំនាក់ទំនងតាមទូរស័ព្ទលេខ 092111923 គ្មានអ្នកទទួល មិនមានការឆ្លេីយតបនោះទេ.?

អត្ថបទ៖ ប្រភព ពៅ ម្ចាស់ជំរុំ អក្សរ ន៚ សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *