(កំពត) ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចាប់ពីថ្ងៃទី០៨-០៩ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹក លេខ២៤១-៤៣០ ប្រចាំខេត្តកំពត-កែប សរុបចំនួន ៣០០នាក់ និងមធ្យោបាយល្បាត ចំនួន០៨គ្រឿង (នាវាល្បាតកម្លាំង១.២០០សេះ ចំនួន ០១គ្រឿង, អូប័រ ប្រដេញកម្លាំង៧០០សេះ ចំនួន ០១គ្រឿង, អូប័រកម្លាំង២០០សេះ ចំនួន ០៣គ្រឿង, រថយន្ត ចំនួន ០១គ្រឿង និងទោចក្រយានយន្ត០២គ្រឿង) ដើម្បីសហការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សង្កាត់ និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្តកំពត-កែប នៅខេត្តកំពត ៕

