ឧត្តមសេនីយ៍ឯក ទូច ពលៈ ដឹកនាំកម្លាំងសរុបចំនួន ២២០នាក់ និងមធ្យោបាយល្បាត ចំនួន១៣គ្រឿង ចុះដល់គោលដៅរួចរាល់ ដើម្បីសហការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត.!

ព្រះសីហនុ@.ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំកម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ សរុបចំនួន ២២០នាក់ និងមធ្យោបាយល្បាត ចំនួន ១៣គ្រឿង (ក្នុងនោះនាវា ល្បាតកម្លាំង១.៦០០សេះ ចំនួន ០៣គ្រឿង, អូប័រប្រដេញកម្លាំង៧០០សេះ ចំនួន ០៣គ្រឿង, អូប័រកម្លាំង ២៥០សេះ ចំនួន ០១គ្រឿង, អូប័រកម្លាំង៨៥សេះ ចំនួន ០២គ្រឿង, អូប័រកម្លាំង៤០សេះ ចំនួន ០១គ្រឿង, រថយន្ត ចំនួន ០១គ្រឿង និងទោចក្រយានយន្តចំនួន ០២គ្រឿង) បានចុះដល់គោលដៅរួចរាល់ ដើម្បីសហការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក កម្មករនិយោជិកកំពង់ផែក្រុងព្រះសីហនុ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០២៦ នៅបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

Leave a Reply

Your email address will not be published. Required fields are marked *