ក្តៅៗភ្លើងប្រចណ្ឌ.! ករណីឃា.ត.ក.ម្ម.បាញ់.សម្លា..ប់ អតីតប្រពន្ធ រួចបា..ញ់.សម្លាប់..ខ្លួនតាមក្រោយ  ផ្អើលអស់អ្នក ផ្សារស្គន់ កំពង់ចាម.!

ខេត្តកំពង់ចាម@. នៅវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ មានករណីឃាតកម្មមួយ បានកើតឡើង នៅក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយអតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ។

បើតាមសេចក្ដីរាយការណ៍ជំហានដំបូង បានបញ្ជាក់ថា ខ្មាន់កាំភ្លើង និងស្ដ្រីរងគ្រោះជាអតីតប្ដីប្រពន្ធគ្នា ដែលទើបលែងលះគ្នានាពេលថ្មីៗនេះ។ មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះកើតឡើង ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងពិនិត្យនៅទីតាំងកើតហេតុ និងចាត់ការបន្ដតាមនីតិវិធី៕

ព័ត៌មានបឋម

រូបកាលនៅរស់

Leave a Reply

Your email address will not be published. Required fields are marked *